មេដឹកនាំហុងកុងលោកស្រី Carrie Lam ត្រូវលើកទឹកចិត្ត និងការទទួលស្គាល់របស់ប្រធានាធិបតីស៊ីចំពោះការខិតខំប្រឹងប្រែងជាច្រើនរបស់លោកស្រី

0

មេដឹកនាំហុងកុងលោកស្រី Carrie Lam និយាយកាលពីថ្ងៃចន្ទថាលោកស្រីរាយការណ៍សង្ខេបជូនប្រធានាធិបតីចិនលោកស៊ីជិនពីងអំពីការតវ៉ារបស់ទីក្រុងនេះ។ រ៉យទ័រដកស្រង់សំដីរបស់លោកស្រីថាប្រទេសចិននឹងបន្តគាំទ្រនិងផ្តល់នូវគោលនយោបាយសេដ្ឋកិច្ចអំណោយផលសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។

ថ្លែងនៅក្នុងទីក្រុងប៉េកាំងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយលោកស៊ី លោកស្រី Lam និយាយថាលោកស្រីជឿជាក់ថាកម្រិតនៃអំពើហិង្សាដែលកំពុងពុះកញ្ជ្រោលនៅក្នុងទីក្រុង និងចំនួនអ្នកធ្វើកុបកម្មកំពុងថយចុះ។មុននេះលោកស៊ី ប្រាប់អ្នកយកព័ត៌មានថាលោកទទួលស្គាល់ភាពក្លាហានរបស់លោកស្រី Lam ក្នុងការគ្រប់គ្រងក្នុងគ្រាលំបាកបំផុត។ លោកស្រីនិយាយថានាងត្រូវបានលើកទឹកចិត្តដោយការទទួលស្គាល់របស់ប្រធានាធិបតីចំពោះការខិតខំប្រឹងប្រែងជាច្រើននេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here