“សូម្បីតែថ្នាំ ក៏ខ្ញុំអត់មានលទ្ធភាពទិញទេ” ពលរដ្ឋអ៊ឺរ៉ង់កំពុងតែសើ្នសុំការចរចាជាមួយអាមេរិក

0

បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ដោយសារតែការឡើងថ្លៃប្រេងសាំងមានរយៈពេល ១ ខែហើយ។ ទោះបីជាបាតុកម្មពាសពេញប្រទេសត្រូវបានបង្ក្រាប ប៉ុន្តែតម្លៃប្រេងសាំងដែលបានកើន ឡើងជាអតិបរមាដល់ទៅ ៣ដងកំពុងតែប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ បាតុករប្រហែល ជាង ២០០នាក់បានស្លាប់ ប៉ុន្តែរឿងលំអិតយ៉ាងណានោះ នៅពុំទាន់ដឹងច្បាស់នៅឡើយទេ។

“ជីវភាពកាន់តែលំបាក”។ ស្ត្រីមេផ្ទះម្នាក់លោកស្រី Thelma (អាយុ ៦៥ឆ្នាំ) រស់នៅភាគខាងកើត ទីក្រុង Tehran ស្នាក់នៅជាមួយប្តីរបស់គាត់លោក Ali (អាយុ ៧៦ឆ្នាំ) និងសាច់ញាតិ ៦នាក់រស់នៅក្នុងផ្ទះ ល្វែងទំហំ ៦០ម៉ែត្រការ៉េ កូនប្រុសទី ២ លោក Abasu (អាយុ ៣៦ឆ្នាំ) ជាមនុស្សតែម្នាក់ដែលរកស៊ី ចិញ្ចឹមគ្រួសារ មានមុខរបរអ្នកបើកតាក់ស៊ីមានប្រាក់ចំណូលថយចុះគួរឲ្យកត់សម្គាល់។

ប្រាក់ចំណូលប្រចាំខែគឺ ៥០ លានរៀល (ប្រហែល ៤១,០០០ យ៉េន) ប៉ុន្តែត្រូវបង់ថ្លៃសាំងប្រហែល ៣០ លានរៀល។ ប្អូនប្រុសទី៤ លោក Alshia (អាយុ ៣១ឆ្នាំ) ដែលមានជំងឺពីកំណើតត្រូវការថ្នាំដែល ផលិតពីអ៊ីតាលី តែអត់មាន ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកបន្ទាប់ពីអ៊ឺរ៉ង់ដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មក ហើយតម្លៃថ្នាំអ៊ីរ៉ង់បានកើនឡើងទ្វេដងបើប្រៀបធៀបទៅ នឹងឆ្នាំមុន បណ្តាលឲ្យជីវភាពស្ថិតក្នុងស្ថានភាពវេទនាសូម្បីតែ “សាច់ក៏គ្មានប្រាក់ទិញដែរ”៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here