នៅព្រឹកនេះអ្នកបើកបរឡានដឹកទំនិញ៣នាក់ស្លាប់នៅលើដងផ្លូវមួយស្ថិតនៅក្នុងខេត្តSalah al-Din។ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មានShafaq ថាខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកបើកបររថយន្តដឹកទំនិញដែលស្ថិតនៅលើដងផ្លូវមួយកន្លែងក្នុងទីក្រុងBaiji ខេត្តSalah al-Din ដោយបានសម្លាប់ពួកគេអស់៣នាក់ និងរងរបួសម្នាក់។ អ្នកបើកឡានដឹកទំនិញទាំងនោះគឺជាអ្នកស្រុកមកពីទីក្រុងRamadi ខេត្តAnbar ហើយនិងអ្នកដែលមកពីកុលសម្ព័ន្ធAlbou-Fahd។ អ្នកបើកបរដែលបានស្លាប់ទាំងបីនាក់នេះមានឈ្មោះMahmoud Farhan Hammadi al-Fahdawi, Taha Khalaf al-Fahd al-Fahdawi, Khamis Mahmoud al-Fahdawi និងអ្នករបួសឈ្មោះWalid Khaled Khalif។ ប្រភពបានបញ្ជាក់បន្ថែមថាឧប្បត្តិហេតុនេះមិនច្បាស់ថាមកពីមូលហេតុអីនោះទេ អាចជាជម្លោះកុលសម្ព័ន្ធ ឬការវាយប្រហាររបស់ក្រុមISIS។
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩