ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានWar Media Cell បាននិយាយថាក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានសម្លាប់មេដឹកនាំនៃវិហារអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់al-Shaab ភាគឦសានរដ្ឋធានីបាដាដ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃច័ន្ទនិយាយថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារប្រឆាំងនឹងមេដឹកនាំនៃវិហារអ៊ីស្លាម al-Farouq ដែលស្ថិតនៅក្នុងតំបន់al-Shaab បណ្តាលឱ្យមេដឹកនាំរូបនេះបានស្លាប់បាត់បង់ជីវិត។ សេចក្តីថ្លែងការណ៍បានប្រាប់បន្ថែមថាកងសន្តិសុខបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩