ក្រុមមន្រ្តីនិយាយកាលពីថ្ងៃអង្គារថាប្រទេសជប៉ុនគ្រោងនឹងរឹតបន្តឹងបទបញ្ញត្តិដើម្បីការពារក្រុមហ៊ុនយក្សបច្ចេកវិទ្យាជាច្រើនរួមមាន Facebook Inc និង Google ពីការរំលោភអំណាចទីផ្សាររបស់ពួកគេ។ រ៉យទ័រនិយាយថាច្បាប់ថ្មីនេះនឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនដូចជា Google, Apple, Facebook និង Amazon បង្ហាញពីលក្ខខណ្ឌនៃកិច្ចសន្យាជាមួយអតិថិជន និងរាយការណ៍ទៅរដ្ឋាភិបាលអំពីប្រតិបត្តិការរបស់ពួកគេផងដែរ។
ការផ្លាស់ប្តូររបស់ប្រទេសជប៉ុនដើរតាមនិន្នាការសកលនៃការរឹតបន្តឹងនៅលើប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura ប្រាប់អ្នកយកព័ត៌មានថា“ យើងចង់ដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីចូលជាធរមានដែលនឹងធ្វើឱ្យប្រតិបត្តិការជំនួញក្លាយជាតម្លាភាពដោយមិនដាក់បន្ទុកច្រើនពេក ឬរារាំងការបង្កើតនូវភាពច្នៃប្រឌិតថ្មី” ។ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនដើម្បីអនុញ្ញាតឱ្យបុគ្គលស្នើសុំក្រុមហ៊ុនឌីជីថលផ្អាកការប្រើប្រាស់ទិន្នន័យរបស់ខ្លួន៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩