អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីលោក Boris Johnson និយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលអង់គ្លេសមានផែនការសម្រាប់ទំនាក់ទំនងថ្មីរបស់ខ្លួនជាមួយសហភាពអឺរ៉ុបដើម្បីត្រៀមខ្លួនអនុវត្តនៅខែមករាឆ្នាំ ២០២១ ខាងមុខនេះ។ ទីភ្នាក់ងាររ៉យទ័ររាយការណ៍ថារដ្ឋាភិបាលក៏គ្រោងនឹងហាមឃាត់ការពន្យារពេលណាមួយនៃរយៈពេលអន្តរកាល Brexit លើសពីខែធ្នូឆ្នាំ ២០២០ នេះផងដែរ។
អ្នកនាំពាក្យរូបនេះបន្ថែមថាលោក Johnson បាននិយាយជាមួយប្រធានគណៈកម្មការសហគមន៍អ៊ឺរ៉ុបលោក Ursula von der Leyenហើយអ្នកទាំងពីរយល់ព្រមធ្វើការជាមួយគ្នា និងទំនាក់ទំនងនាពេលអនាគតនៅចុងឆ្នាំក្រោយនេះផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩