ទូកនេសាទហុកកៃដូ ៥គ្រឿងត្រូវបានចាប់ខ្លួនដោយរុស្ស៊ី នៅតំបន់ភាគខាងជើង

0

យោងតាមរដ្ឋាភិបាលហុកកៃដូ ទូកនេសាទចំនួន ៥ ដែលជាកម្មសិទ្ធិរបស់សហករណ៍នេសាទនៅ ទីក្រុង Nemuro ហុកកៃដូ កំពុងប្រតិបត្តិការនេសាទនៅលើសមុទ្រប៉ាស៊ីហ្វិកនៅជុំវិញប្រជុំកោះ Habomaigun នៅលើទឹកដីភាគខាងជើង នៅថ្ងៃទី ១៧ ហើយក៏ត្រូវបានឆែកឆេរត្រួតពិនិត្យពី ការិយាល័យការពារព្រំដែនរុស្ស៊ី និងនាំខ្លួនយកទៅ Furukamapu កោះ Kokugo ទឹកដីភាគខាងជើង។ ឆ្មាំព្រំដែនរដ្ឋ Saharin ដែលត្រួតត្រាទឹកដីខាងជើងបាននិយាយកាលពីថ្ងៃទី ១៨ថា ខ្លួនបានចុះត្រួត ពិនិត្យនាវានេសាទជប៉ុនចំនួន ៥គ្រឿង ហើយបានរកឃើញមឹក ជាង ៦តោននៅលើនាវា។

នាវាទាំង ៥ គ្រឿង ត្រូវបានគេនាំខ្លួនទៅ ដោយសារតែអាកាសធាតុមិនល្អ។ ការស៊ើបអង្កេតនឹងបន្ត នៅលើកោះ Kokugo ហើយតុលាការនឹងដាក់ទោសតាមសកម្មភាព។

យោងតាមរដ្ឋាភិបាលហុកកៃដូ មនុស្សសរុបចំនួន ២៤ នាក់ ត្រូវបានចាប់ខ្លួនរួមមានសហករណ៍ ជលផល Rakuseki ចំនួន ១០នាក់ នាវាចំនួន ២គ្រឿង សហករណ៍ជលផល Nemuro ចំនួន ៩នាក់ នាវា ២គ្រឿង និងសហករណ៍នេសាទ Habomai ចំនួន ៥នាក់ នាវា ១គ្រឿង។ រួមទាំងនាវានេសាទ ៣គ្រឿង ដែលបានរត់គេចខ្លួនទៀត សរុបនាវានេសាទទាំងអស់មានចំនួន ៨គ្រឿង។ គេនិយាយថាវា ជាក្របខ័ណ្ឌសម្រាប់ប្រតិបត្តិការនេសាទប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកជុំវិញទឹកដីភាគខាង ជើងដោយផ្អែកលើកិច្ចព្រមព្រៀងរវាងជប៉ុន និងរុស្ស៊ី ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៩៨។ មិនមានព័ត៌មានថានាវិកមានបញ្ហាអ្វីទេនៅពេលបច្ចុប្បន្ននេះ។ ក្រសួងការបរទេសបានធ្វើសំណើទៅ ភាគីរុស្ស៊ីដើម្បីឱ្យមានការវិលត្រឡប់ឆាប់ៗនៅលើផ្លូវការទូត។ មន្ត្រីនៃសហករណ៍ជលផលបាន និយាយថា “ខ្ញុំសង្ឃឹមថានឹងត្រូវដោះលែងឆាប់ៗនេះ”។

សម្រាប់ប្រតិបត្តិការនេសាទ មឹក ត្រី Hokke និងត្រី Sketoudara ត្រូវបានគេរឹបអូស។ ចំនួនអធិការកិច្ច រុស្ស៊ីសម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះយោងតាម រដ្ឋាភិបាលហុកកៃដូនេះ មាននាវាចំនួន ២១ គ្រឿងក្នុងឆ្នាំ ២០១៧ និង ១៥៦ គ្រឿងនៅឆ្នាំ ២០១៨ ហើយនាវាចំនួន ១០៤ គ្រឿងត្រូវបានស៊ើបអង្កេតនៅឆ្នាំនេះ។ រដ្ឋាភិបាលហុកកៃដូបានបញ្ជាក់ថានេះ មិនមែនជាលើកទី១ ដែលនាវានេសាទមឹកត្រូវបានចាប់ខ្លួននោះ៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here