ជនស៊ីវិលចំនួន៤នាក់ជាសាវ័កក្នុងនោះមានក្មេងចំនួនពីរនាក់ និងពលរដ្ឋចំនួន៤នាក់ផ្សេងទៀតរងរបួសដោយសារមានគ្រាប់មីនមួយផ្ទុះក្នុងឡាននៅទីក្រុងតាលអាបយ៉ាដក្នុងតំបន់រ៉ាចាភាគខាងជើងនៃប្រទេស។ ប្រភពព័ត៌មានក្នុងតំបន់បង្ហាញឱ្យដឹងថា នៅថ្ងៃពុធមានគ្រាប់មីនផ្ទុះក្នុងរថយន្ត ដែលមានទីតាំងនៅជិតតំបន់អាល់បាវ៉ាប៉េសអាល់ហូឌាឌីយ៉ាក្នុងតំបន់តាលអាបយ៉ាដនៅទីជនបទរ៉ាចា។ ទីនោះជាកន្លែងដែលកម្លាំងយោធាទួរគីកាន់កាប់ និងភេរវករស៊ីឈ្នួលរបស់ពួកគេបោះទីតាំង។ គេអះអាងថា ហេតុការណ៍ផ្ទុះនោះសម្លាប់ជីវិតជនស៊ីវិលចំនួន ៤នាក់ក្នុងនោះមានកុមារ ២នាក់ និងមនុស្សចំនួន៤នាក់ផ្សេងទៀតរងរបួស៕
ប្រភពព័ត៌មានSANA ផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩