ក្រុមប្រឹក្សាតុលាការកំពូលបានចេញបញ្ជាឱ្យដោះលែងមនុស្សចំនួន២,៧០០នាក់ដែលត្រូវបានឃុំខ្លួនក្រោមការចូលរួមបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាបាននិយាយថាអ្នកដែលនៅសេសសល់នឹងត្រូវបានដោះលែងបន្ទាប់ពីការស៊ើបអង្កេតបញ្ចប់។ គួរបញ្ជាក់ថាយ៉ាងហោចណាស់ប្រជាជនអ៊ីរ៉ាក់៤៩៦នាក់ត្រូវបានសម្លាប់ និង១៧,០០០នាក់ទៀតរងរបួសគិតត្រឹមមកដល់ពេលនេះក្នុងកំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលា នេះបើយោងតាមគណៈកម្មការជាន់ខ្ពស់សិទ្ធិមនុស្ស៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩