លោក Erdogan៖ ប្រជាជនចំនួន ៥ ម៉ឺននាក់ធ្វើចំណាកស្រុកពីទីក្រុងអ៊ីដលីបរបស់ស៊ីរីទៅប្រទេសតួកគី

0

ប្រធានាធិបតីលោក Recep Tayyip Erdogan និយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រជាជនចំនួន ៥ ម៉ឺននាក់កំពុងធ្វើចំណាកស្រុកពីតំបន់ភាគពាយព្យនៃប្រទេសស៊ីរីទៅប្រទេសតួកគី។​ ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថាលោកក៏បានស្តីបន្ទោសប្រទេសមូស្លីមមួយនេះដែលមិនគាំទ្រផែនការរបស់លោកក្នុងការតាំងទីលំនៅជនភៀសខ្លួននៅតំបន់ផ្សេងទៀតនៃភាគខាងជើងប្រទេសស៊ីរី។

ថ្លែងនៅក្នុងប្រទេសម៉ាឡេស៊ី លោក Erdogan រំលឹកឡើងវិញថា មហាអំណាចពិភពលោកមានការព្រួយបារម្ភអំពីការបញ្ជូនអាវុធទៅប្រទេសស៊ីរីជាជាងគាំទ្រផែនការរបស់ប្រទេសតួកគីក្នុងការបង្កើតតំបន់សុវត្ថិភាព។ ទីក្រុងអង់ការ៉ាមានគោលបំណងដោះស្រាយជនភៀសខ្លួនស៊ីរីមួយលាននាក់នៅទីនោះបន្ទាប់ពីបានឈូសឆាយតំបន់របស់កងជីវពល YPG ឃឺដរួចមក៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here