មន្ត្រីរៀបចំការបោះឆ្នោតនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាលទ្ធផលបឋមពីការបោះឆ្នោតប្រធានាធិបតីដែលពន្យារពេលរបស់ប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបេក្ខជនដ៏សំខាន់ម្នាក់បញ្ចប់ការធ្វើពហិការការរាប់សន្លឹកឆ្នោតឡើងវិញ។ ប្រទេសនេះត្រូវជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតដែលមានបេក្ខជនកំពូលពីរគឺប្រធានាធិបតី Ashraf Ghani និងនាយកប្រតិបត្តិលោក Abdullah Abdullah ត្រូវគេចាត់ទុកថាជាគូប្រជែងប្រកៀកប្រកិតគ្នានោះ។
អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) លោក Zabih Sadatបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការរាប់សន្លឹកឆ្នោត និងការធ្វើសវនកម្មសំខាន់ៗពីការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកញ្ញាបានបញ្ចប់នៅក្នុងខេត្តទាំងអស់លើកលែងតែខេត្តមួយប៉ុណ្ណោះ។
ការចេញផ្សាយលទ្ធផលដើមឡើយគឺនៅថ្ងៃទី ១៩ ខែតុលាប៉ុន្តែត្រូវពន្យាពេលម្តងហើយម្តងទៀតចំពេលមានបញ្ហាបច្ចេកទេសក៏ដូចជាការចោទប្រកាន់ពីការក្លែងបន្លំពីក្រុមរបស់លោក Abdullah។ កាលពីខែមុននេះ លោក Abdullahដកអ្នកសង្កេតការណ៍បោះឆ្នោតរបស់ក្រុមរបស់គាត់ចេញពីការរាប់ជាផ្លូវការហើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក Abdullah និយាយថាការរាប់ឡើងវិញអាចដំណើរការទៅមុខបាន៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩