ឃ្លីបវីដេអូរាយការណ៍ពីការបង្ហាញខ្លួនចុងក្រោយរបស់ក្មាន់កាំភ្លើងនៅម៉ូស្គូ

0

ខ្សែអាត់វីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញពីពេលវេលាចុងក្រោយរបស់ខ្មាន់កាំ ភ្លើងបើកការបាញ់ប្រហារនៅទីស្នាក់ការកណ្តាលសន្តិសុខសហព័ន្ធរុស្ស៊ី(FSB)នៅកណ្តាលទីក្រុងមូស្គូ។នៅក្នុងឃ្លីបបង្ហាញពីរូបមនុស្សស្លៀកឈុតខ្មៅដែលមានស្ពាយសាកាដូ និងប្រដាប់ដោយអាវុធដែលមើលទៅដូចជាមានកាំភ្លើងមួយដើម។

រូបភាពបង្ហាញថា គាត់លាក់ខ្លួននៅខាងក្រោយសរសរនៃអគារមួយនៅក្បែរទីស្នាក់ការកណ្តាលសន្តិសុខសហព័ន្ធរុស្ស៊ី។ គេមើលឃើញសកម្មភាពបុរសបិទមុខយ៉ាងច្បាស់នៅក្នុងការបាញ់ប្រហារ។ គេសន្មតថា មន្រ្តីប៉ូលិស ឬមន្រ្តី FSB ជាអ្នកបាញ់សម្លាប់ក្មាន់កាំភ្លើង ហើយក្រោយមកទំនងជាគាត់វាយលើខ្លួនឯង។ ខ្សែវីដេអូបង្ហាញថាគាត់ទន់ខ្លួន ហើយទីបំផុតដួលទៅលើដី។ ការវាយប្រហារកើតឡើងនៅម៉ោងប្រហែលម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុកនៅខាងក្រៅអគារទីស្នាក់ករកណ្តាលសន្តិសុខសហព័ន្ធរុស្ស៊ី ដោយទីនោះនោះមានចម្ងាយប្រហែល ១០នាទីពីវិមានក្រឹមឡាំង។ អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង ក៏ដូចជាមុលហេតុនៃឧប្បត្តិហេតុនៅតែមិនទាន់ច្បាស់។ សេវាកម្មសន្តិសុខបញ្ជាក់ថា ជនសង្ស័យត្រូវគេបង្ក្រាបបានហើយអត្តសញ្ញាណរបស់គាត់នៅតែអាចរកឃើញ។ ក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី និយាយថា បុគ្គលិកប្រតិបត្ដិការរបស់ទីស្នាក់ការកណ្តាលសន្តិសុខសហព័ន្ធរុស្ស៊ីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងពេលបាញ់ប្រហារ។ ក្រសួងបន្ថែមថា មានមនុស្សសរុបចំនួន ៥នាក់កំពុងព្យាបាលរបួសក្រោយពីមានឧប្បត្តិហេតុនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here