ជនស៊ីវិលបីនាក់រងរបួសក្នុងហេតុការណ៍វាយប្រហារពីភេរវករនៅក្នុងខេត្តអាឡិប៉ូ

0

ជនស៊ីវិលចំនួនបីនាក់រងរបួសពីគ្រាប់រ៉ុក្កែតបាញ់ដោយក្រុមភេរវករនៅលើតំបន់អាល់ហាម៉ាត់យ៉ានី និងគម្រោងផ្ទះល្វែង ៣០០០ខ្នងនៅខេត្តអាឡិបប៉ូ។ ប្រភពមេបញ្ជការប៉ូលិសប្រាប់ភ្នាក់ងារព័ត៌មានថា អង្គភាពភេរវករមានទីតាំងនៅក្រៅខេត្តអាឡិបប៉ូ។ ​ ពួកគេបាញ់គ្រាប់រ៉ុក្កែតចំនួនបួនគ្រាប់លើបន់អាល់ហាម៉ាត់យ៉ានី និងលើតំបន់គម្រោងផ្ទះល្វែង ៣០០០ខ្នង បណ្តាលឱ្យជនស៊ីវិលចំនួនបីនាក់រងរបួស និងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ប្រភពដដែលបន្ថែមថា ការវាយប្រហារភេរវកម្មថែមទាំងបង្កការខូចខាតដល់សម្ភារៈនៅក្នុងតំបន់។ នៅថ្ងៃច័ន្ទកន្លងទៅក្រុមភេរវករឈរជើងនៅភាគទិសពាយព្យនៃប្រទេស និងបាញ់គ្រាប់រ៉ុក្កែតទៅលើទីប្រជុំជនអាល ហ្សារ៉ាបណ្តាលឱ្យជនស៊ីវិលស្លាប់ និងបង្កការខូចខាតខាងទ្រព្យសម្បត្តិឯកជន ​និងសាធារណៈ។ អង្គភាពកងទ័ពអារ៉ាប់ស៊ីរីឆ្លើយតបទៅនឹងការវាយប្រហារ និងទីតាំងគោលដៅរបស់ភេរវករនៅភាគពាយ័ព្យនៃប្រទេស។ ក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមចាបាសអាល់នូរ៉ារ៉ាពង្រីកកម្លាំងដល់ភាគពាយព្យ និងនិរតីនៃខេត្តអាឡិបប៉ូហើយជារឿយៗពួកគេធ្វើការវាយលុកទៅលើតំបន់លំនៅដ្ឋាននៅក្នុងទីក្រុង និងនៅភូមិក្បែរៗ និងទីប្រជុំជនដោយបន្សល់ទុកនូវដោដនាដកម្មដល់ជនស៊ីវិល៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here