ជនជាតិអ៊ីតាលី រងការចោទប្រកាន់ពីបទភេរវកម្ម នៅទីក្រុង Birmingham ចក្រភពអង់គ្លេស

0

យោងតាមសេចក្តីរាយការណ៍ ជនជាតិអ៊ីតាលីវ័យ២៥ឆ្នាំម្នាក់ រងការចោទប្រកាន់ពីបទភេរវកម្ម។ ក្រុមមន្រ្តីប៉ូលិសបាននិយាយថា លោក Salim Youssufi រងការចោទប្រកាន់ពីបទមានព័ត៌មានចំនួន៤ ដែលទំនងជាមានប្រយោជន៍ដល់មនុស្សម្នាក់ដែលប្រព្រឹត្ត ឬរៀបចំសកម្មភាពភេរវកម្ម។

លោក Youssufi រស់នៅផ្លូវ Coventry ក្នុងតំបន់ Small Heath ទីក្រុង Birmingham ត្រូវបានចាប់ខ្លួនដោយប៉ូលិស West Midlands កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ។ជាមួយនេះ ក៏មានស្ត្រីជនជាតិអ៊ីតាលីវ័យ២៣ឆ្នាំម្នាក់ទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងពេលតែមួយនេះដែរ តែត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់នោះទេ។

ក្រុមមន្ត្រីប៉ូលិស West Midlands បាននិយាយថា ពេលនេះនាងត្រូវបានដោះស្រាយដោយជនអន្តោប្រវេសន៍។ ចំណែកឯលោក Youssufi នឹងត្រូវបង្ហាញខ្លួននៅឯតុលាការ Westminster Magistrates នៅថ្ងៃសុក្រនេះផងដែរ៕

ប្រភព BBC ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here