រដ្ឋអាជ្ញាអង់គ្លេសចោទប្រកាន់ភរិយាអ្នកការទូតអាមេរិកពីបទបង្ករគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ

0

ប្រព័ន្ធផ្សព្វផ្សាយ PA ដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រុមគ្រួសាររបស់លោកកាលពីថ្ងៃសុក្រថារដ្ឋអាជ្ញាអង់គ្លេសចោទប្រកាន់លោកស្រី Anne Sacoolas ដែលជាភរិយារបស់អ្នកការទូតអាមេរិកម្នាក់ពីបទបង្កការស្លាប់ដោយការបើកបរដ៏គ្រោះថ្នាក់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅកណ្តាលប្រទេសអង់គ្លេស។

លោក Harry Dunn អាយុ ១៩ ឆ្នាំបានស្លាប់បន្ទាប់ពីម៉ូតូរបស់គាត់បុកជាមួយរថយន្តបើកបរដោយលោកស្រី Sacoolas ក្បែរ RAF Croughton ដែលជាមូលដ្ឋានទ័ពអាកាសនៅ Northamptonshire ដែលប្រើប្រាស់ដោយយោធាអាមេរិក។ លោកស្រីត្រូវគេផ្តល់អភ័យឯកសិទ្ធិការទូតហើយចាកចេញពីប្រទេសអង់គ្លេសភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់។ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោកDominic Raab  អំពាវនាវដល់លោកស្រី Anne Sacoolas នៅថ្ងៃទី ១៧ ខែធ្នូ ឲ្យ «ធ្វើអ្វីដែលត្រឹមត្រូវ»ហើយត្រឡប់ទៅអង់គ្លេសវិញ។ រ៉យទ័រនិយាយថាអ្នកនាំពាក្យសេវាកម្មកាត់ទោសCrown Prosecution Service របស់ចក្រភពអង់គ្លេសបដិសេធមិនបញ្ជាក់ពីការចោទប្រកាន់នោះទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here