ប៉ូលិសរកមិនឃើញកញ្ចប់ដែលគួរអោយសង្ស័យក្នុងករណីការបំផ្ទុះគ្រាប់បែកនៅឯផ្សារ Berlin Christmas

0

ប៉ូលិសនៅរដ្ឋធានីប៊ែកឡាំងរបស់អាល្លឺម៉ង់ប្រាប់យ៉ាងច្បាស់នៅផ្សារគ្រីស្មាស(Christmas Market) បន្ទាប់ពីបុរសដែលមានមុខមាត់គួរអោយសង្ស័យពីរនាក់ត្រូវចាប់ខ្លួននៅក្នុងការប៉ុនប៉ងធ្វើរឿងមួយដែលបង្កឱ្យមានការជម្លៀសចេញ និងការស្វែងរកកញ្ចប់ដែលគួរអោយសង្ស័យមួយផងដែរ។

ផ្សារនេះត្រូវជម្លៀសមនុស្សចេញកាលពីល្ងាចថ្ងៃសៅរ៍នេះ។ ប៉ូលិសនិយាយថាអ្នកទេសចរជាច្រើនចាកចេញដោយស្ងប់ស្ងាត់ និងដោយប្រុងប្រយ័ត្នដូច្នេះប៉ូលិសអាចធ្វើការទៅលើរឿងនេះបាន។ ប៉ូលិសរាយការណ៍ថាមនុស្សពីរនាក់ត្រូវនាំខ្លួនទៅឃុំខ្លួនពីបទធ្វើសកម្មភាពគួរអោយសង្ស័យ។ Tagesspiegel រាយការណ៍ថាផ្សារ Christmas ត្រូវគេជម្លៀសមនុស្សចេញដោយប្រុងប្រយ័ត្ន។ ប៉ូលិសជឿជាក់ថា ពួកគេក៏ពាក់ព័ន្ធទៅនឹងការបំផ្ទុះជាច្រើននៅក្នុងសហរដ្ឋអាមេរិកផងដែរ។

ស្របពេលដែលប៉ូលិសមិនទាន់បានបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយទេ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់រាយការណ៍ថាបុរសទាំងពីរនាក់នោះបានចាកចេញពីប្រទេសស៊ីរី។ ព្រឹត្តិការណ៍មួយនៅជិតវិហារគ្រឹស្ត Kaiser Wilhelm Memorial Churchត្រូវលុបចោលដោយសារតែមានប្រតិបត្តិការនេះ។

មនុស្ស ១២ នាក់ត្រូវសម្លាប់ និងជាង ៥០ នាក់រងរបួសនៅផ្សារ Breitscheidplatz ក្នុងឆ្នាំ ២០១៦ នៅពេលដែលភេរវករអ៊ីស្លាមម្នាក់ប្លន់ឡានដឹកទំនិញហើយបើកវាបុករះទៅលើហ្វូងមនុស្សជាច្រើន។ ចាប់តាំងពីពេលនោះមករបាំងបេតុងត្រូវគេតំឡើងនៅផ្សារគ្រីស្មាស (Christmas) នៅពាសពេញអឺរ៉ុប ហើយប៉ូលិសប្រដាប់អាវុធត្រូវដាក់ពង្រាយដើម្បីការពារផ្សារជាច្រើននៅប្រទេសអាល្លឺម៉ង់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here