ទារកម្នាក់ទើបតែកើតបាន២-៣ថ្ងៃ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាមមួយកន្លែង នៅ ទីក្រុង Kalamata ភាគខាងត្បូងប្រទេសក្រិក។ ទារកនេះត្រូវបានគេបោះចោលអស់រយៈពេល ៩ថ្ងៃ ហើយ ដោយសារតែរថយន្តដឹកសំរាមទីក្រុងបានមកហួសពេលកំណត់ដែលនាំឲ្យទារកមិនត្រូវបានចាក់ចូលក្នុងឡានដឹកសំរាមនោះទេ។ អភិបាលក្រុង Kalamata បាននិយាយនៅក្នុងបទសម្ភាសន៍តាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថា “ទារករៀបនឹងត្រូវបានកំទេចចោលនៅក្នុងឡានដឹកសំរាមទៅហើយ។ តែនេះជាសំណាងល្អ នៅក្នុងចំណោមគ្រោះថ្នាក់”។
យោងតាមព័ត៌មានបានឲ្យដឹងថា ទារកត្រូវបានគេរកឃើញនៅថ្ងៃទី១៨។ វាត្រូវបានគេដាក់ក្នុងថង់ ក្រដាស នៅខាងក្នុងធុងសំរាមជម្រៅប្រហែល ៣ម៉ែត្រ ហើយមានគំរបទៀតផង។ ស្ត្រីម្នាក់ដែលឲ្យចំណីសត្វឆ្មាដែលនៅក្បែរនោះបានលឺសម្លេងយំចេញពីគំនរសំរាមនោះ ហើយបានរាយ ការណ៍ទៅប៉ូលិស។ ស្ត្រីដដែលបាននិយាយថា “កន្លែងចាក់សំរាមពិតជាមានសំរាមពិតមែន។ ទោះបី ខ្ញុំស្រែកអោយគេជួយក៏ដោយ ក៏គ្មាននរណាម្នាក់ជួយខ្ញុំដែរ ហើយបែជានិយាយថា “សម្លេងយំនោះ ជាសម្លេងឆ្មាយំទៅវិញ?”
នៅពេលនេះទារករងគ្រោះនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង ប៉ុន្តែត្រូវបានគេរាយការណ៍ថាមិនប៉ះពាល់ដល់ សុខភាពទេ។ តែប៉ូលិសក្នុងតំបន់បានចាប់ខ្លួនស្ត្រីជនជាតិ Georgia ម្នាក់វ័យ ២០ឆ្នាំ ពីបទបោះបង់កូនចោល នៅក្នុងករណីហេតុការណ៍ដ៏រន្ធត់មួយនេះ ផងដែរ៕
ប្រភពព័ត៌មាន Asahi ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៩