ប្រទេសឥណ្ឌាសាកល្បងបាញ់មីស៊ីលថ្មីថែមទៀតនៅឆ្នេរខាងកើតនៃប្រទេសនៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីយោធាបាញ់មីស៊ីលមួយចំនួនរួចនៅទីតាំងដូចគ្នា។ អាវុធនេះមានឈ្មោះថា ប្រតិកម្មរហ័សលើផ្ទៃអាកាស(QRSAM)។ គេសាកល្បងបាញ់វានៅថ្ងៃច័ន្ទក្នុងប្រត្តិការសាកល្បងចម្រុះរបស់យោធាភាគខាងកើតនៃរដ្ឋអូដេហា។ រូបភាពដែលចែកចាយដោយភ្នាក់ងារព័ត៌មានបង្ហាញថា មីស៊ីលនោះហោះចេញពីឧបករណ៍បាញ់លើដីមុនពេលហោះចូលទៅក្នុងអាកាស។ QRSAM នឹងចូលមកជំនួសអាវុធចាស់ដែលទិញពីសហភាពសូវៀតនៅទសវត្សឆ្នាំ១៩៧០ និង១៩៨០។ យោធានឹងដឹកជញ្ជូនអាវុធថ្មីនៅឆ្នាំ២០២១ ដោយអាវុធនោះមានសមត្ថភាពវាយប្រហារគោលដៅតាមអាកាសចម្ងាយរហូតដល់៣០គីឡូម៉ែត្រ។
នៅថ្ងៃហស្បតិ៍សប្តាហ៍មុនអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរបស់ឥណ្ឌា (DRDO) សាកល្បងប្រប្រើប្រព័ន្ធរ៉ុក្កែតបាញ់គ្រាប់រយៈចម្ងាយឆ្ងាយមួយដែលមានឈ្មោះថា Pinaka ដោយសាកបាញ់ពីរគ្រាប់ចេញពីប្រព័ន្ធបាញ់បង្ហោះ។ការបាញ់សាកល្បងនេះបង្ហាញឱ្យឃើញនូវការសាកល្បងអាវុធដែលមានកម្លាំងខ្លាំងជាងការសាកល្បងនៅសប្តាហ៍មុនពេលដោយDRDO ធ្លាប់បាញ់សាកល្បងមានឈ្មោះថា BrahMos-A ដែលបាញ់ចេញពីប្រព័ន្ធ Sukhoi-៣០MKI នៅនាយឆ្នេរអូឌីសា ហើយវាចំគោលដៅកំណត់៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩