តុលាការប្រកាសកាត់ទោសប្រហារជីវិតមនុស្ស ៥នាក់ជាប់ក្តីសម្លាប់អ្នកសារព័ត៌មាន Saudi Arabia

0

រាជអាជ្ញា Saudi Arabia បានកាត់ទោសប្រហារជីវិតមនុស្ស ៥នាក់កាលពីថ្ងៃទី ២៣ ខែតុលា ពីបទ ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការសម្លាប់អ្នកសារព័ត៌មានរបស់ Saudi Arabia លោក Jamal Khashogi នៅស្ថានអគ្គកុងស៊ុល Saudi Arabia ក្នុងទីក្រុង Istanbul ប្រទេស Turkey។  ព្រះរាជអាជ្ញាចង់កាត់ ទោសប្រហារជីវិតអ្នកទោសចំនួន ៥ នាក់ដដែលនេះកាលពីខែមករារួចទៅហើយ។ សាកសពរបស់ លោក Khashogi មិនត្រូវបានគេរកឃើញទេ ហើយការពិតនៃបញ្ហាក៏មិនទាន់បានបង្ហាញដែរ។

ឈ្មោះ និងមុខតំណែងអ្នកទោសទាំង ៥នាក់មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ យោងតាមប្រព័ន្ធផ្សព្វ ផ្សាយ Saudi Arabia និងអ្នកផ្សេងទៀត បានឲ្យដឹងថា មនុស្ស ៣ នាក់ទៀតត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារ។ លោក Kahatani អតីតទីប្រឹក្សាគ្រួសារស្តេច និងជាអតីតអនុលេខាធិការនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ Ashiri ត្រូវបានគេបណ្តេញចេញ បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះ ហើយលោក Kahatani ដែលជាជំនិតរបស់ព្រះអង្គម្ចាស់ Mohammad ជាប់ចោទពីបទពាក់ពន្ធ័នឹងឧប្បត្តិហេតុនេះ តែដោយសារខ្វះភស្តុតាង ក៏ត្រូវបានគេដោះលែងទៅវិញ។ រឿងក្តីមួយនេះមិនទាន់ត្រូវបានបញ្ចប់ទេ ព្រោះអាចនឹងមានបណ្តឹងឧទ្ធរណ៍បន្តទៀត៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here