ទីក្រុង Venice បុណ្យណូអែលហើយ នៅតែលិចទឹកទៀត សូម្បីតែផ្លូវ Mark ក៏លិចដែរ

0

ទីក្រុង Venice ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក ដែលត្រូវបានគេស្គាល់ថាជា “ទីក្រុងទឹក” ត្រូវ បានជន់លិចជន់ដោយសារទឹកជំនោរពីសមុទ្រ នៅក្នុងអំឡុងពេលរដូវបុណ្យណូអែល ដែលមានភ្ញៀវ ទេសចរយ៉ាងច្រើនកុះករ។ យោងតាមទីក្រុង Venice កំណត់ត្រាជំនោរជាអតិបរមាមានកំពស់ដល់ទៅ ១៤៣ cm នៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ២៣ (ម៉ោង ៥:៣០ល្ងាច ម៉ោងនៅប្រទេសជប៉ុន)។ នៅព្រឹកថ្ងៃទី ២៤គេប៉ាន់ស្មានថា វានឹងឡើងដល់កម្រិតអតិបរិមា ១៤០ cm  (ថ្ងៃដដែល ម៉ោងនៅជប៉ុន ពេលរសៀល) ។

ជំនោរទឹកសមុទ្រ នៅទីក្រុង Venice បានឡើងដល់ ១៨៧ cm ដែលជាកំរិតខ្ពស់បំផុតទី ២ ក្នុងកំណត់ ត្រាប្រវត្តិសាស្រ្ត កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ហើយភាគច្រើននៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុង ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដូចជា St.Mark’s Square ត្រូវបានជន់លិច។ ការកើនឡើង នៃជំនោរទឹកសមុទ្រលើកនេះគឺស្ថិតនៅលំដាប់ទី២ បន្ទាប់ពីពាក់កណ្តាលខែវិច្ឆិកា។

យោងតាមប្រពន្ធ័ផ្សព្វផ្សាយក្នុងប្រទេសបានឲ្យដឹងថា នៅកណ្តាលទីក្រុងហាងលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាន ត្រូវបានជន់លិច ហើយភ្ញៀវទេសចរបានកាន់វ៉ាលីដើរលុយទឹក។ ទីក្រុងប៉ាន់ស្មាន ថា ទឹកជំនោរនឹងឈានដល់កម្រិតអតិបរិមា ១១៥ cm នៅថ្ងៃទី ២៥ ដែលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ ការរស់នៅរបស់ប្រជាជន និងវិស័យទេសចរណ៍នៅទីក្រុងមួយនេះ៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here