ក្រសួងការពារជាតិទួរគីលើកឡើងនៅថ្ងៃចន្ទថា ក្រុមភេរវករ YPG / PKK សម្លាប់ជនស៊ីវិលយ៉ាងតិចចំនួន ៨នាក់ និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍វាយប្រហារគ្រាប់បែករថយន្តនៅភាគខាងជើងប្រទេសស៊ីរី។ មន្រ្តីយោធាសរសេរក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមធ្វីតធឺថា ហេតុការណ៍នោះកើតឡើងនៅទីប្រជុំជនស៊ូឡុកស្ថិតនៅភាគ
អាគ្នេយ៍នៃតំបន់តាលអាបយាដ។ ទីតាំងនោះទទួលបានការរំដោះនៅថ្ងៃទី១៣ ខែតុលាពីក្រុមភេរវករ YPG / PKK ក្នុងប្រតិបត្តិការសន្តិភាពនិទាឃរដូវរបស់កងកម្លាំងទួរគី។ កងជីវពលYPGឃឺដកំពុងកំណត់គោលដៅលើតំបន់តាំងទីលំនៅដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធឧទ្ទាម។ សម្ព័ន្ធនោះជាក្រុមដែលកំពុងប្រយុទ្ធជាមួយកម្លាំងទ័ពទួរគីនៅភាគខាងជើងប្រទេសស៊ីរី។ ទីក្រុងអង់ការ៉ាកំពុងស្វែងរកការគាំទ្រពីអន្តរជាតិសម្រាប់ផែនការដោះស្រាយបញ្ហារបស់ប្រជាជនស៊ីរីចំនួនមួយលាននាក់ នៅតំបន់មួយដែលស្ថិតនៅភាគឥសាននៃប្រទេសស៊ីរី ហើយទីនោះជាតំបន់ដែលពួកគេរឹបអូសបានពីកងជីវពល YPG នៅខែតុលា។ សារព័ត៌មានបន្ថែមថាទីក្រុងអង់ការ៉ាទទួលបានការគាំទ្រជាសាធារណៈតិចតួចប៉ុណ្ណោះចំពោះសំណើនេះ ហើយក្រុងអង់ការ៉ាបន្ទោសម្តងហើយម្តងទៀតចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនដែលពុំគាំទ្រដល់ផែនការនោះ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩