បំផ្ទុះគ្រាប់បែកក្នុងរថយន្តសម្លាប់ទាហានពីរនាក់នៅភាគខាងលិចអ៊ីរ៉ាក់

0

យោធាបាននិយាយថារថយន្តមួយគ្រឿងដែលចតចោលបានផ្ទុះឡើងនៅក្នុងខេត្តAnbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃចន្ទនេះដោយបានសម្លាប់ទាហានពីរនាក់ និងបង្ករបួសដល់មន្ត្រីម្នាក់នៅជិតតំបន់មួយដែលជាទីតាំងចុងក្រោយរបស់ពួកISIS។ ភ្លាមៗបន្ទាប់ពីកើតហេតុនេះមិនមានការអះអាងទទួលខុសត្រូវណាមួយនោះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធISISបានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅទីនោះចាប់តាំងពីពួកគេបានបាត់បង់ការគ្រប់គ្រងលើទឹកដីរបស់អ៊ីរ៉ាក់របស់ពួកគេកាលពីឆ្នាំ២០១៧ ហើយបានប្តូរទៅប្រើកលល្បិចបះបោរ និងធ្វើការវាយប្រហារ។ រថយន្តនេះបានផ្ទុះនៅពេលដែលទាហានកំពុងត្រួតពិនិត្យមើលវាដែលបានចតចោលនៅលើផ្លូវឆ្ពោះទៅកាន់ស្រុកQaim របស់ខេត្តAnbar ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានីបាដាដ និងនៅជិតព្រំដែនប្រទេសស៊ីរី។ គួររំលឹកថាអ៊ីរ៉ាក់បានបើកព្រំដែនQaim ឆ្លងកាត់របស់ខ្លួនជាមួយប្រទេសស៊ីរីកាលពីខែកញ្ញាបន្ទាប់ពីការបិទអស់រយៈពេល៨ឆ្នាំ។ Qaimមានព្រំប្រទល់ជាប់នឹងទីក្រុងAlbukamalរបស់ប្រទេសស៊ីរីដែលជាទីតាំងរឹងមាំរបស់រដ្ឋអ៊ីស្លាម។ ក្រុមISបានរឹបអូសយកទឹកដីជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤ ដោយប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីប្រទេសទាំងពីរនេះ។ ក្រោយមកអ៊ីរ៉ាក់បានប្រកាសពីជ័យជំនះលើក្រុមISនេះកាលពីឆ្នាំ២០១៧ ហើយក្រុមសកម្មប្រយុទ្ធបានបាត់បង់ទឹកដីចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរីកាលពីដើមឆ្នាំនេះ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here