រោងចក្រចម្រាញ់ហ្គាស Homs នៅតែផលិតហ្គាសទោះបីរងការវាយប្រហារភេរវកម្ម

0

រោងចក្រ Homs Refinery នៅតែផលិតហ្គាសបើទោះបីជាទើបតែមានការវាយប្រហារពីអំពើរភេរវកម្មនៅថ្ងៃសៅរ៍។ អគ្គនាយកក្រុមហ៊ុនលោកហេត ថាម ម៉ុកឃឺ ប្រាប់អ្នកយកព័ត៌មានថា មានការអនុវត្តភ្លាមៗនូវវិធានការប្រុងប្រយ័ត្នមួយចំនួននៅពេលរោងចក្រចម្រាញ់ប្រេងត្រូវភេរវករវាយប្រហារ ហើយរោងចក្រមួយចំនួនត្រូវគេបិទសិន និងអាចចាប់ផ្តើមដំណើរការឡើងវិញក្រោយពីមានការគ្រប់គ្រងអគ្គិភ័យដែលជាលទ្ធផលបណ្តាលមកពីការវាយប្រហារ។ លោកបន្តថា បច្ចុប្បន្នរោងចក្រចម្រុះចំនួន២កំពុងធ្វើប្រតិបត្តិការ ហើយរាល់ការជួសជុលនឹងបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ។ លោកបន្តថា ធុងផ្ទុកហ្គាសអាចផ្ទុកហ្គាសបានបរិមាណតិចតួចប៉ុណ្ណោះ ហើយត្រូវគេបញ្ចូលហ្គាសរហូតដល់ភ្លើងរលត់។ ការខូចខាតទាំងស្រុងមានចំនួនតិចតួចដូចជាខូចខាតបំពង់ និងខ្សែភ្លើងមួយចំនួន៕

ប្រភពព័ត៌មានសាណា ផ្សាយឡើងវិញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here