នៅថ្ងៃអង្គារ កម្លាំងទ័ពអាកាសរបស់អារ៉ាប់ស៊ីរីបាញ់ទម្លាក់យន្តហោះដ្រូនដែលជាកម្មសិទ្ធិរបស់អង្គការភេរវករនៅក្នុងទីក្រុងអាលស្គេលប៊ីយ៉េស(al-Sqailbiyeh)ដែលមានទីតាំងស្ថិត នៅភាគពាយព្យនៃខេត្តហាម៉ា(Hama)។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា កងអនុសេនាធំរបស់កងទ័ពអារ៉ាប់ស៊ីរីបាញ់ទម្លាក់ដ្រូនមួយដែលមានដឹកគ្រាប់បែកចំនួន៦គ្រាប់។ យន្តហោះដ្រូនោះជាកម្មសិទ្ធិរបស់ក្រុមភេរវករនៅតំបន់ដែនអាកាសទីក្រុងអាលស្គេលប៊ីយ៉េស។ វាប៉ុនប៉ងហោះចូលទៅអាកាសយានដ្ឋាននៅតំបន់ហាម៉ា ក្រោយមកមានយន្តហោះដ្រូនផ្សេងទៀតនៅទីក្រុងជេប្លេសធ្វើសកម្មភាពរារាំងមិនឱ្យមានសកម្មភាពឈ្លានពានកើតឡើង៕
ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩