ជនស៊ីវិលចំនួន ៣៥នាក់ស្លាប់ក្រោយពីកងទ័ពវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ

0

នៅថ្ងៃអង្គារ ក្រុមបះបោរ Burkina Faso​ សម្លាប់ជនស៊ីវិលជាស្ត្រីចំនួន ៣៥នាក់ក្រោយពីក្រុមនោះវាយប្រហារលើទីតាំងយោធានៅភាគខាងជើងខេត្តស៊ូម។ ក្រុមសកម្មប្រយុទ្ធ និងសមាជិកសន្តិសុខចំនួនប្រហែល ៨៧នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានោះ។ ក្រុមសកម្មប្រយុទ្ធវាយប្រហារទៅលើកងកម្លាំងយោធានៅខេត្តស៊ូមនៅព្រឹកថ្ងៃអង្គារនេះ។ កងទ័ពនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយមកកម្លាំងទ័ពវាយបកលើសកម្មប្រយុទ្ធវិញ រឹបអូសអាវុធ និងម៉ូតូមួយចំនួន។

លោកប្រធានាធិបតីរួច ម៉ាក កាបួរ ប្រកាសកាន់ទុក្ខជាតិរយៈពេល ២ថ្ងៃនៅប្រទេសអាហ្វ្រិកខាងលិចចំពោះសោដនាដកម្មនៃការវាយប្រហារ។ ក្រុម Burkina ធ្លាប់សំងំយ៉ាងស្ងប់ស្ងាត់នៅក្នុងតំបន់សាហេល ប៉ុន្តែការបះបោរក្នុងតំបន់កើនឡើងតាមរយៈអំពើហឹង្សាពីក្រុមជីហាដ និង ឧក្រិដ្ឋកម្មមកពីប្រទេសជិតខាងនៅភាគខាងជើងប្រទេសម៉ាលី។

ឧប្បត្តិហេតុនេះកើតឡើងក្រោយពីមានហេតុការវាយប្រហារទៅលើក្រុមរុករករ៉ែមួយនៅខែវិច្ឆិកា។ ការវាយប្រហាររបស់អ៊ីស្លាមពេលនោះសម្លាប់មនុស្សជិត ៤០នាក់ និងបង្កឱ្យមានភាពតានតឹងដល់ជនជាតិភាគតិច និងជាមូលហេតុបណ្តាលឱ្យរដ្ឋាភិបាលមិនអាចគ្រប់គ្រងតំបន់ជាច្រើននៅក្នុងប្រទេស។ ការវាយប្រហារនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកសម្លាប់មនុស្សរាប់រយនាក់ និងបង្ខំមនុស្សជិតមួយលាននាក់ចាកចេញពីផ្ទះរបស់ពួកគេ៕

ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here