ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថានាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេប្រាប់នាយករដ្ឋមន្រ្តីចិនលោក Li Keqiangនៅថ្ងៃពុធនេះថានឹងគ្មានការកែលម្អពិតប្រាកដនៅក្នុងទំនាក់ទំនងទ្វេភាគីដោយគ្មានស្ថេរភាពនៅសមុទ្រចិនខាងកើតទេ។ មេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងឆេងឌូ (Chengdu) ប្រទេសចិននៅខាងក្រៅកិច្ចប្រជុំកំពូលបីផ្លូវជាមួយប្រទេសកូរ៉េខាងត្បូង។
ក្រសួងការបរទេសនៅទីក្រុងតូក្យូនិយាយនៅក្នុងសេចក្តីសង្ខេបនៃកិច្ចប្រជុំថាលោកអាបេក៏បានជំរុញឱ្យលោកលីត្រូវដកចេញនូវការរឹតបន្តឹងការនាំចូលផលិតផលអាហាររបស់ជប៉ុនយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃអង្គារនេះ លោកអាបេស្នើឱ្យលោកប្រធានាធិបតីមូនជេអ៊ីននៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៥ ខែដើម្បីចាត់វិធានការដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងឱ្យស្ថិតក្នុងស្ថានភាពល្អឡើងវិញ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩