យន្ដហោះអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សាជាការសងសឹក

0

យោធាអ៊ីស្រាអែលធ្វើការវាយប្រហារដើម្បីសងសឹកជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅភេរវកម្មនៅក្នុងតំបន់ហ្គាហ្សា ក្រោយពីមានការបាញ់រ៉ុក្កែតចេញពីតំបន់ប៉ាឡេស្ទីនរំខានមិនឱ្យនាយករដ្ឋមន្រ្តីលោកនេថានយ៉ាហ៊ូមិនអាចថ្លែងក្នុងយុទ្ធនាការមួយ និងផ្អាកដើម្បីស្វែងរកដំណោះស្រាយ។ ក្រុម IDF បញ្ជាក់ថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់ខ្លួនធ្វើការវាយប្រហារលើគោលដៅជាច្រើនដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ា រួមទាំងលើយោធានៅព្រឹកព្រលឹមថ្ងៃ

ព្រហស្បតិ៍។ ការវាយប្រហារនោះធ្វើឡើងដើម្បីជាការសងសឹកចំពោះគ្រាប់រ៉ុក្កែតមួយដែល គេអះអាងថា បាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឆ្ពោះទៅភាគខាងត្បូងទីក្រុងអាកខេនចំពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ ក្រោយពីបង្ខំចិត្តរត់ចេញពីឆាកមួយរយៈខ្លី លោកនេតាន់យ៉ាហ៊ូចេញមុខគំរាមគំហែងយ៉ាងខ្លាំងទៅលើការសងសឹកវិញ និងរំលឹកពីឈ្មោះមេបញ្ជាការជីហាដអ៊ីស្លាមម្នាក់ឈ្មោះបាហា អាបុ អាល អាតថា ដែលកម្លាំងអ៊ីស្រាអែលធ្លាប់កំណត់គោលដៅធ្វើឃាត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here