ជនស៊ីវិលចំនួនពីរនាក់រងរបួសពីការវាយប្រហាររបស់អ្នកលបបាញ់

0

ជនស៊ីវិលចំនួនពីរនាក់រងរបួសនៅក្នុងការវាយប្រហារពីក្រុមភេរវករនៅសង្កាត់អាលខាលីដៀរ (al-Khalidyia)នៅជិតទីក្រុងអាឡិបប៉ូ។ ប្រភពព័ត៌មានពីមេបញ្ជាការប៉ូលិសអាឡិបប៉ូប្រាប់អ្នកយកព័ត៌មានសាណានៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃព្រហស្បតិ៍ អង្គការភេរវករឈរជើងនៅក្នុងតំបន់សាលអាឡឺរ៉ាមោន(Alleramoun)នៅជាយក្រុងភាគខាងលិចនៃទីក្រុងអាឡិបប៉ូធ្វើការវាយប្រហារដោយលបបាញ់ទៅលើសង្កាត់អាលខាលីដៀរបណ្តាលឱ្យជនស៊ីវិលចំនួនពីរនាក់រងរបួស និងទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាល។ ក្រុមភេរវករប្រើតំបន់ដែលពួកគេឈរជើងដើម្បីធ្វើការវាយប្រហារនៅតាមសង្កាត់ លើអ្នករស់នៅក្នុងទីក្រុង និងតំបន់ជុំវិញភូមិ និងទីប្រជុំជន ហើយកត្តានោះបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស ហើយថែមទាំងបណ្តាលឱ្យមានការខូចខាតសម្ភារៈ ផ្ទះ និងទ្រព្យសម្បត្តិសាធារណៈ និងឯកជន៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here