ទីផ្សារប្រេងឡើងថ្លៃខណៈស្តុកធ្លាក់ចុះក្រោយពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់

0

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០២ តម្លៃប្រេងឆៅឡើងថ្លៃគួរឱ្យកត់សម្គាល់ ក្រោយពីមានការវាយប្រហារពីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយកត្តានោះធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះផងដែរ ដោយសារមានក្តីបារម្ភចំពោះសង្គ្រាមក្នុងតំបន់កាន់តែខ្លាំងឡើង។

ការវាយប្រហារនៅយប់ថ្ងៃអង្គារធ្វើឱ្យប្រេងឆៅរបស់សហរដ្ឋអាមេរិកនៅរដ្ឋតិចសាស់ភាគខាងលិចឡើងថ្លៃដល់ ៣,៤ ភាគរយខណៈប្រេងឆៅប្រភេទ Brent ឡើងថ្លៃប្រហាក់ប្រហែលជាង ៣.៥ ភាគរយ។

ស្តុកដោនចូន(Dow Jones)ធ្លាក់ចុះយ៉ាងគំហុកជិត ១២០ពិន្ទុខណៈដែល S&P ៥០០ និង NASDAQ ក៏ធ្លាក់ពិន្ទុផងដែរ ដោយបាត់បង់៩.១ និង ២,៨ ពិន្ទុរៀងៗខ្លួន។

ទីផ្សារភាគហ៊ុនអាស៊ីក៏មានប្រតិកម្មចំពោះព័ត៌មាននេះដែរដោយសន្ទស្សន៍សំខាន់របស់ហុងកុងគឺហង្សសេង(Hang Seng)ធ្លាក់ចុះក្រោម ២៨ ០០០ ពិន្ទុ ធ្លាក់ដល់កំរិតទាបបំផុតចាប់តាំងពីចុងឆ្នាំមុន ក្រោយពីធ្លាក់ចុះ ១,១៥ភាគរយក្នុងអំឡុងពេលត្រេត។ ភាគហ៊ុនសៀងហៃរបស់ចិនប្រឈមនឹងការខាតបង់ប្រហាក់ប្រហែលគ្នាដោយបិទនៅត្រឹម៣.០៧០.០៥ ពិន្ទុ។ ទន្ទឹមនឹងនេះដែរ Nikkei ២២៥នៅប្រទេសជប៉ុនបិទទាបជាង ១.៥៧ភាគរយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here