ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឥស្សរជនអ៊ីរ៉ាក់មានឥទ្ធិពលម្នាក់ឈ្មោះមូតាដា អាលសាឌ័រ (Moqtada al-Sadr) ប្រកាសពីវិបត្តិរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្រោយពីមានសេចក្តីថ្លែងការណ៍ពីមេដឹកនាំប្រទេសទាំងពីរ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់នៅថ្ងៃអង្គារទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់។
នៅថ្ងៃពុធ លោកអាលសាឌ័រធ្វើការប្រកាសពីវិបិត្ត ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំថ្លែងសុន្ទរកថា ដោយកោតសរសើរចំពោះការអត់ធ្មត់របស់អ៊ីរ៉ង់។ ដោយមិនអំពាវនាវឱ្យមានការសងសឹកចំពោះអ៊ីរ៉ង់ លោកត្រាំគ្រាន់តែប្តេជ្ញាដាក់ទណ្ឌកម្មបន្ថែមទៀតលើសាធារណរដ្ឋអ៊ីស្លាមរហូតដល់អ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន។
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសានរ៉ូហានីប្តេជ្ញាថានឹងបណ្តេញកងទ័ពអាមេរិកទាំងអស់ចេញពីតំបន់ ហើយនេះជាចម្លើយចុងក្រោយចំពោះការធ្វើឃាតលោកឧត្តមសេនីយ៍កាហ្ស៊ីម សូឡៃម៉ានី (Qassem Soleimani) ដែលស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍មុន។
មេដឹកនាំសាសនា Shia លោកអាល សាឌ័រថែមទាំងអំពាវនាវឱ្យកងជីវពលអ៊ីរ៉ាក់អត់ធ្មត់ និងមិនចាប់ផ្តើមធ្វើសកម្មភាពយោធាណាមួយដោយអះអាងថារដ្ឋាភិបាលថ្មីមានសមត្ថភាពការពារអធិបតេយ្យភាពរបស់អ៊ីរ៉ាក់នឹងបង្កើតឡើងក្នុងរយៈពេល ១៥ថ្ងៃ និងមានការរៀបចំបោះឆ្នោតលើកដំបូង។ ទោះជាយ៉ាងណាអ៊ីរ៉ាក់នៅតែត្រូវបណ្តេញកងទ័ពបរទេសចេញពីក្នុងព្រំដែនរបស់ខ្លួន។
ក្រសួងការបរទេសអ៊ីរ៉ាក់ថ្កោលទោសថា ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានចម្រុះនេះជាការរំលោភអធិបតេយ្យភាពអ៊ីរ៉ាក់។ ការថ្កោលទោសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ និងសង្កត់ធ្ងន់ថា អ៊ីរ៉ាក់គឺជារដ្ឋឯករាជ្យមួយ។ ក្រសួងបន្ថែមថា “យើងនឹងមិនអនុញ្ញាតឱ្យវាក្លាយជាសមរភូមិទេ” ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកអាដេល អាបដូល ម៉ាឌី(Adel Abdul Mahdi) លាឈប់ពីតំណែងនៅខែមុន ក្រោយពីមានបាតុកម្មទ្រង់ទ្រាយធំជាច្រើនខែទាមទារអោយមានកំណែទម្រង់ការបោះឆ្នោត។ គាត់នៅតែមានតួនាទីជាអ្នកថែររក្សាជំហរ ខណៈមេដឹកនាំនយោបាយអ៊ីរ៉ាក់ព្យាយាមឆ្ពោះទៅមុខ។ បព្វជិតសាសនា Shia ដ៏លេចធ្លោម្នាក់ទៀតគឺលោកហ្គ្រេន អាយ៉ាតូឡាស់ អាលី អាល អេស សូឌៀម(Grand Ayatollah Ali al-S sodium) ព្រមាននៅខែមុនថា “ការជ្រៀតជ្រែកពីបរទេសនៅក្នុងដំណើរការនេះនឹងមិនត្រូវបានអត់ឱនឱ្យឡើយ”៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០









