“ពលរដ្ឋអាមេរិកត្រូវតែបញ្ចុះបញ្ចូលលោកត្រាំឱ្យដកទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ ឬទ័ពអាមេរិកនឹងក្លាយជាគោលដៅនៃការសងសឹកពីកងជីវពលអ៊ីរ៉ាក់ ដោយសារការសម្លាប់មេបញ្ជាការឆ្មាំបដវត្តន៍កាហ្ស៊ីមសូឡៃម៉ានីក្នុងការវាយប្រហារតាមអាកាស។” មេបញ្ជាការរងនៃចលនាតស៊ូរបស់អ៊ីរ៉ាក់លោកអាប៊ូ ម៉ាឌី អាល់មូហានឌីសស្ថិតក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ និងអ៊ីរ៉ាក់ដែលត្រូវគេសម្លាប់ក្នុងប្រតិបត្តិការអាមេរិកនៅទីក្រុងបាដាដនៅថ្ងៃសុក្រសប្តាហ៍មុន។ក្រុម PMF ដែលបង្រួបបង្រួមកងជីវពលចំនួនប្រហែល ៤០ក្រុម និងមានសមាជិកប្រហែល ១៥០,០០០នាក់សន្យាថា ពួកគេនឹងមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនរបស់អាមេរិករត់គេចពីការធ្វើឃាតឡើយ។មេបញ្ជាការម្នាក់ក្នុងចំណោមក្រុមនេះ លោកចាវ៉ាដអាល់ថែលបាវីប្រាប់ភ្នាក់ងារព័ត៌មានថា“ជំលោះសងសឹកទាំងអស់គឺស្ថិតនៅលើតុ…គ្មានបន្ទាត់ក្រហមណាដែលអាចរារាំងការសងសឹករបស់យើងបានឡើយ” ។ “យើងនឹងបំបាត់ដានជើងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ទាំងនេះមិនមែនជាពាក្យស្លោកទេ តែវាជាសច្ចធម៌ដែលយើងជឿ។”
ការគម្រាមកំហែងនេះសំដៅទៅលើមនុស្សឆ្កួត និងមុខលុយគឺលោកត្រាំ រដ្ឋបាលរបស់លោកត្រាំ និងយោធាអាមេរិកដែលឈរជើងនៅប្រទេសអ៊ីរ៉ាក់ ប៉ុន្តែលោកថែលបាវី(Telbawi) ក៏មានអ្វីផ្សេងទៀតត្រូវនិយាយទៅកាន់ជនជាតិអាមេរិកសាមញ្ញដែរ។ លោកអំពាវនាវដល់ពលរដ្ឋអាមេរិកដាក់សម្ពាធលើរដ្ឋបាលរបស់លោកត្រាំឱ្យដកកងទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ មុនពេលអ៊ីរ៉ាក់បញ្ជូនទាហានរបស់ត្រលប់ទៅវិញនៅក្នុងមឈូស។
ក្រុមអ្នកតវ៉ាព្យាយាមវាយលុកលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ មុនពេលចូលឆ្នាំថ្មី។ ស្ថានភាពកាន់តែតានតឹងខ្លាំង ក្រោយពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសូឡៃម៉ានី ដោយក្រុងវ៉ាស៊ីនតោនអនុវត្តដោយមិនបានជូនដំណឹងដល់អាជ្ញាធរអ៊ីរ៉ាក់។ក្រោយពីមានការវាយប្រហារសភាអ៊ីរ៉ាក់អនុម័តសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យមានការដកកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀតចេញពីប្រទេសអ៊ីរ៉ាក់។
នៅថ្ងៃច័ន្ទ នាយករដ្ឋមន្រ្តីលោកអាដែល អាបដុល ម៉ាឌី( Adel Abdul Mahdi) ជជែកជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាដាដ លោកម៉ាថូ ថូឡឺ(Baghdad Matthew Tueller)អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគ្នាលើការអនុវត្តការដកទ័ពបរទេស និងការពារមិនឱ្យមានការធ្លាក់ចូលទៅក្នុងសង្គ្រាមដោយបើកចំហ” ។ ប៉ុន្តែទាំងប្រធានាធិបតីអាមេរិក លេខាការពារជាតិនិយាយថា ពួកគេមិនទាន់ត្រៀមខ្លួនចាកចេញនៅឡើយទេ ដោយអះអាងថា ប្រជាជនអ៊ីរ៉ាក់ចង់ឲ្យពួកគេស្នាក់នៅ៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០









