ជនសង្ស័យចំនួន ១១នាក់ជាប់សង្ស័យពីបទរៀបចំបង្កើតច្បាប់អ៊ីស្លាម

0

អង្គភាពប្រឆាំងភេរវកម្មឥណ្ឌាកំណត់ឈ្មោះជនសង្ស័យចំនួន ១១នាក់ ដោយអះអាងថា ជនសង្ស័យទាំងនោះចូលរួមក្នុងការរៀបចំវគ្គសិក្សាសាសនា ដើម្បីអំពាវនាវឱ្យក្រុមជីហាដបង្កើតច្បាប់អ៊ីស្លាមនៅក្នុងប្រទេសឥណ្ឌា។ បេសកកម្មចាប់ខ្លួនធ្វើឡើងយ៉ាងផុសផុលនៅក្នុងរដ្ឋតាមិលណាដូ(Tamil Nadu)។

ភ្នាក់ងារស៊ើបអង្កេតជាតិរបស់ឥណ្ឌា (NIA) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា ជនសង្ស័យទាំងនោះឃុបឃិត និងដឹកនាំក្រុមសាសនាដោយមានបំណងបង្កើតច្បាប់អ៊ីស្លាមនៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមជីហាដដ៏ឃោរឃៅ និងមានការលើកកម្ពស់សកម្មភាពខុសច្បាប់។

ប្រភពបន្ថែមថា ជនសង្ស័យជាប់ចោទពីបទសមគំនិតឧក្រិដ្ឋកម្មចំពោះតួនាទីរបស់ពួកគេនៅក្នុងវគ្គសិក្សាសាសនា ហើយពួកគេត្រូវសមត្ថកិច្ចចាប់យកទៅឃុំឃាំងដើម្បីធ្វើការស៊ើបអង្កេតបន្ត។

ការស៊ើបអង្កេតបើកដំណើរការជាលើកដំបូងនៅខែកក្កដា ពេលដែលអ្នកស៊ើបអង្កេតរកឃើញសមាជិកភេរវកម្មមានទំនាក់ទំនងជាមួយប្រទេសអារ៉ាប់។ គេគិតថា ក្រុមនេះបានប្រមូលថវិកាសម្រាប់ប្រតិបត្តិការភេរវកម្មមួយនៅក្នុងប្រទេសឥណ្ឌា។

ការវាយឆ្មក់របស់ប៉ូលិសទាំងនៅក្នុងប្រទេសឥណ្ឌា និងអារ៉ាប់នៅឆ្នាំមុននាំឱ្យមានការចាប់ខ្លួនជនសង្ស័យចំនួន ១៦នាក់ដោយក្នុងនោះគេសន្និដ្ឋានថា មានមនុស្សចំនួន ៥នាក់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាមដែលមានឈ្មោះល្បី។ គេមិនច្បាស់ទេថាតើនរណាម្នាក់ក្នុងចំណោមមនុស្សចំនួន ១១នាក់មានឈ្មោះនៅក្នុងតារាងចោទប្រកាន់នៅថ្ងៃពុធមានជាប់ទាក់ទងជាមួយនឹងក្រុមសកម្មប្រយុទ្ធផ្សេងទៀត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here