ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញសេចក្តីព្រមានដល់ក្រុងNew Delhi ដោយជម្រុញឱ្យមន្ត្រីឥណ្ឌាពិចារណាឡើងវិញលើការទិញប្រព័ន្ធការពារមីស៊ីល S-៤០០ពីប្រទេសរុស្ស៊ី ឬប្រទេសឥណ្ឌាសុខចិត្តប្រឈមនឹងកំហឹងនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
នៅពេលសួរអំពីផែនការទិញប្រព័ន្ធ S-៤០០ របស់ប្រទេសឥណ្ឌានៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឆ្លើយតបថា ប្រទេសនេះនៅតែទិញដោយពុំមានកិច្ចការពារពិសេសណាមួយអាចជៀសផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានទេ ខណៈដែលក្រុងវ៉ាស៊ីនតោនធ្លាប់គម្រាមដាក់ទណ្ឌកម្មប្រទេសទួរគីលើការទិញប្រព័ន្ធនោះ។
ភ្លាមៗនោះក្រោយពីទទួលបានការគំរាមកំហែងមន្ត្រីរូបនោះបញ្ជាក់ថា មិនមានអ្នកការពារប្រទេសឥណ្ឌាឱ្យជៀសផុតពីការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌានោះទេ ដោយអះអាងថា ពួកគេនឹងអនុវត្តម្តងមួយជំហាន។
ការដាក់ទណ្ឌកម្មលើទីក្រុង New Delhi អនុវត្តក្រោមច្បាប់ប្រឆាំងនឹងអាមេរិកតាមរយៈច្បាប់ដាក់ទណ្ឌកម្ម CAATSA ក្នុងរយៈពេលខ្លីមួយដែលធ្លាប់បានចុះហត្ថលេខាផ្លូវការក្នុងឆ្នាំ២០១៧។ ទីក្រុងវ៉ាស៊ីនតោនចាត់ទុកសកម្មភាពនោះជាការព្រមានដល់ប្រទេសសម្ព័ន្ធមិត្តណាដែលកំពុងពិចារណាធ្វើកិច្ចព្រមព្រៀងទិញអាវុធជាមួយប្រទេសរុស្ស៊ីដែលមានដូចជាប្រទេសទួរគី និងប្រទេសឥណ្ឌា ប៉ុន្តែពេលខ្លះសហរដ្ឋអាមេរិកប្រើច្បាប់នោះដើម្បីប្រឆាំងនឹងសត្រូវប៉ះពាល់ដល់ប្រទេសចិនជាមួយនឹងការដាក់ទណ្ឌកម្ម CAATSA នៅឆ្នាំ២០១៨ ។ ប្រទេសឥណ្ឌាអះអាងថា ពួកគេនៅតែមានបំណងទិញអាវុធដោយឯករាជ្យ ដោយរដ្ឋមន្រ្តីធ្លាប់ធ្វើសេចក្តីថ្លែងការណ៍នៅខែវិច្ឆិកា ឆ្នាំ២០១៩ថាក្រុង New Delhi នឹងមិនខ្លាចឥទ្ធិពលរបស់បរទេសណាមួយលើកិច្ចការដែលប្រទេសឥណ្ឌាធ្វើក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងការពារជាតិ។
ប្រព័ន្ធ S-៤០០ ជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយទំនើបបំផុតរបស់ប្រទេសរុស្ស៊ី។ប្រព័ន្ធនោះមានសមត្ថភាពស្ទាក់ចាប់យន្តហោះ និងមីស៊ីលរបស់សត្រូវ។ ទីក្រុងវ៉ាស៊ីនតោនអះអាងថា ប្រព័ន្ធនេះមិនសមស្របតាមលក្ខណ្ឌជាមួយហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់អង្គការណាតូ និងអះអាងថា វានឹងបង្កការគំរាមកំហែងដល់យន្តហោះបំបាំងកាយប្រភេទF-៣៥ ជំនាន់ទី៥របស់សហរដ្ឋអាមេរិក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០









