សេតវិមានការបោះឆ្នោតកាត់បន្ថយអំណាចលោកត្រាំលើការវាយប្រហារអ៊ីរ៉ង់

0

តំណាងរាស្ត្រអាមេរិកបោះឆ្នោតគាំទ្រដល់ការរឹតត្បិតសមត្ថភាពរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការធ្វើសង្គ្រាមលើអ៊ីរ៉ង់។ ការបោះឆ្នោតនេះធ្វើឡើងនៅរយៈពេលមួយថ្ងៃក្រោយពីមានការវាយប្រហារកើតឡើង ហើយការវាយប្រហារនោះស្ទើរតែនាំឱ្យទាំងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ឈានដល់ដំណាក់កាលសង្គ្រាម។

ទោះបីជាមានការអនុម័តយល់ព្រមក៏តំណាងរាស្ត្រមិនអាចទប់ស្កាត់អំណាចដ៏ក្តៅរបស់លោកត្រាំប្រសិនបើលោកសម្រេចចិត្តចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្នុងស្ថានការណ៍ដោះស្រាយបច្ចុប្បន្ន ពួកគេមិនត្រូវការហត្ថលេខារបស់លោកត្រាំ ហើយនឹងមិនបន្តទៅសុំការអនុញ្ញាតិពីព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋឡើយ ហើយការអនុម័តនោះមិនអាចក្លាយជាច្បាប់ឡើយ។ ផ្ទុយទៅវិញវាគ្រាន់តែចង់បង្ហាញពីជំហររបស់សេតវិមានប៉ុណ្ណោះ។

ច្បាប់នេះទទួលបានការឧបត្ថម្ភពីអតីតអ្នកវិភាគCIA និងអ្នកប្រជាធិបតេយ្យលោកស្រីអេលីសា ឡតឃីន(Elissa Slotkin) និងអំពាវនាវឱ្យលោកត្រាំបញ្ឈប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកក្នុងអរិភាព ឬប្រឆាំងនឹងអ៊ីរ៉ង់លើកលែងតែសភាប្រកាសជាផ្លូវការអំពីការធ្វើសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីស្លាម។ គេតាក់តែងច្បាប់នេះឡើងក្រោយពីមានការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់លោកកាហ្ស៊ីម សូឡៃម៉ានី(Qassem Soleimani) នៅព្រលានយន្តហោះក្នុងទីក្រុងបាដាដនៅថ្ងៃសុក្រ។

អ៊ីរ៉ង់ឆ្លើយតបចំពោះអាមេរិកដោយបាញ់មីស៊ីលផ្លោងលើមូលដ្ឋានកងទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនោះពុំបានសម្លាប់មនុស្សទេ ហើយលោកត្រាំបដិសេធមិនឆ្លើយតបចំពោះការវាយប្រហារដោយជ្រើសរើសយកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ជំនួសវិញ។ ទោះបីជាមានកិច្ចសហការណ៍គ្នាយ៉ាងណាក៏ដោយអ្នកនាំពាក្យសភាលោកស្រីណានស៊ី ប៉ិលឡូស៊ី (Nancy Pelosi)ចាត់ទុកការបោះឆ្នោតលើច្បាប់ថ្មីដែល មិនមានការព្រាងទុកនៅថ្ងៃពុធថា អាមេរិក និងពិភពលោកមិនអាចមានសង្គ្រាមបានទេ។ អំណាចប្រកាសសង្គ្រាមស្ថិតនៅក្រោមការកាន់កាប់ទាំងស្រុងរបស់សភាក្រោមដំណោះស្រាយអំណាចសង្គ្រាមឆ្នាំ១៩៧៣។ បើគ្មានការអនុញ្ញាតពីសភា ប្រធានាធិបតីមិនអាចបញ្ជាទ័ពឱ្យមានជម្លោះជាមួយបរទេសណាមួយលើសពី៦០ថ្ងៃឡើយ។ ទោះយ៉ាងណាដំណោះស្រាយធ្លាប់រងការបំពានដោយលោកប៊ីលគ្លីនតុន ដោយលោកបានបញ្ជាឱ្យមានការទម្លាក់គ្រាប់បែកនៅយូហ្គោស្លាវីក្នុងឆ្នាំ១៩៩៩ ។

ចាប់តាំងពីឆ្នាំ២០០១ ការអនុញ្ញាតឱ្យប្រើកម្លាំងយោធា (AUMF) នាំឱ្យរដ្ឋបាលទទួលជោគជ័យក្នុងការមានសិទ្ធធ្វើសង្គ្រាមប្រឆាំងនឹងជនណាម្នាក់ដែលពួកគេបានចាត់ទុកថា បានគ្រោងទុក អនុញ្ញាតឱ្យមានសកម្មភាព ឬផ្តល់ជំនួយដល់ការវាយប្រហារភេរវកម្មថ្ងៃទី០៩ ខែវិច្ចិកា។ ចាប់តាំងពីមានច្បាប់អនុញ្ញាតិលើសកម្មភាពនេះគេអំពាវនាវចំនួន ៤១ដងដើម្បីអនុញ្ញាតឱ្យមានសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន១៩រួមមានប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី សូម៉ាលី និងយេម៉ែនជាដើម។

ទោះយ៉ាងណា ច្បាប់AUMF អាចនឹងត្រូវគេលុបចោលនៅពេលឆាប់ៗនេះផងដែរ។ លោកស្រី ប៉ិលឡូស៊ីប្រកាសនៅថ្ងៃពុធថា សភាអាចនឹងពិចារណាលើច្បាប់ដើម្បីលុបចោល និងធ្វើសកម្មភាពជំនួសទង្វើនេះ។ ក្នុងរយៈពេលប៉ុន្មានម៉ោងដែលឈានដល់ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ លោកត្រាំស្នើឱ្យសមាជិកសភាគណបក្សសាធារណរដ្ឋចូលរួមបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយសង្គ្រាមរបស់លោកស្រីក្រេស៊ី ណានស៊ី ប៉ិលឡូស៊ី(Crazy Nancy Pelosi)  ដោយលោកចាត់ទុកដំណោះស្រាយនោះថា គ្រាន់តែជាការក្លែងបន្លំខាងប្រជាធិបតេយ្យ និងជាការរំខានដល់កិច្ចការប្រធានាធិបតីប៉ុណ្ណោះ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here