មេដឹកនាំប្រទេសប៉ាគីស្ថានលោកអ៊ីម៉ាន ខាន(Imran Khan) ផ្តួចផ្តើមគំនិតការទូតមួយដើម្បីជម្រុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ជូនរដ្ឋមន្រ្តីការបរទេសរទៅពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងជំរុញឱ្យអង្គការសហប្រជាជាតិចាត់វិធានការ។
លោកនាយករដ្ឋមន្រ្តីប្រកាសថា លោកបានណែនាំដល់ឱ្យរដ្ឋមន្ត្រីការបរទេសលោកសាស់ម៉ាហូដ ខ្យួរស្ហី(Shah Mahmood Qureshi) ជួបជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ អារ៉ាប់ប៊ីសោឌី និងសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេរ៉ាន។ លោកថែមទាំងបញ្ជាឱ្យឧត្តមសេនីយ៍កាម៉ា ច៉ាវបាវ៉ា(Qamar Javed Bajwa) ប្រធានបុគ្គលិកកងទ័ពប៉ាគីស្ថានពិគ្រោះយោបល់ជាមួយមេដឹកនាំយោធាដែលមានជាប់ពាក់ព័ន្ធអំពីស្ថានភាពនេះ។
ប្រទេសប៉ាគីស្ថានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើតួនាទីរបស់ខ្លួនក្នុងកិច្ចសន្តិភាព ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាននឹងមិនចូលរួមចំណែក្នុងសង្គ្រាមទៀតឡើយ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍ជាន់ខ្ពស់អ៊ីរ៉ង់លោកកាហ្ស៊ីម សូឡៃម៉ានី(Qassem Soleimani) ក្នុងទីក្រុងបាកដាដនៅសប្តាហ៍មុន ដោយគេអះអាងថា លោកស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីធ្វើកិច្ចរចរចាដកទ័ពថយជាមួយប្រទេសអារ៉ាប៊ីសោឌី។ អ៊ីរ៉ង់បានវាយប្រហារសងសឹកដោយបាញ់មីស៊ីលជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលក្រុងតេអេរ៉ាននិយាយថា ការវាយប្រហារនោះធ្វើឡើងដើម្បីការពារខ្លួន និងជាសញ្ញាបង្ហាញថា ពួកគេ
មិនត្រូវការកិច្ចចរចារទេ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំមានប្រសាសន៍ថានឹងមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិកមិនចាំបាច់ធ្វើការឆ្លើយតបដោយប្រើកម្លាំងយោធាទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២០









