ហ្វីលីពីនអនុញ្ញាតឱ្យពលរដ្ឋស្នាក់នៅអ៊ីរ៉ង់លីបង់រហូតដល់ភាពតានតឹងនៅមជ្ឈឹមបូព៌ាធូរស្បើយ

0

ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននឹងមិនតម្រូវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ឡើយ ដោយសារតែការព្រួយបារម្ភអំពីជំលោះកាន់តែធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេរ៉ានវិលត្រប់ទៅគែមនៃជម្លោះបន្ថែមទៀតនៅមជ្ឈឹមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ បទបញ្ជាជម្លៀសសម្រាប់កម្មករនៅអ៊ីរ៉ាក់នៅតែមានជាធរមាន។ លេខាធិការបរិស្ថានលោករ៉យស៊ីម៉ាធូ(Roy Cimatu)​ ដែលទទួលបានការតែងតាំងពីប្រ​ធានាធិបតីរ៉ោតឌ្រីហ្គូ ដូតថឺរ(Rodrigo Duterte)ជាប្រេសិតពិសេសប្រចាំមជ្ឈឹមបូព៌ា  បានចាកចេញទៅកាន់ប្រទេសកាតានៅថ្ងៃព្រហស្បតិ៍ដើម្បីត្រួតពិនិត្យលើកិច្ចការជម្លៀសពលរដ្ឋរបស់ខ្លួន។ លោកប្រាប់អ្នកយកព័ត៌មានថា “ស្ថានភាពនេះគឺមិនអាចព្យាករបានទេ”។

ប្រភពព័ត៌មានបញ្ចាក់ថា ពលរដ្ឋហ្វីលីពីនមានចំនួនច្រើនជាង ២លាននាក់រស់នៅ និងធ្វើការនៅមជ្ឈឹមបូព៌ា ដោយផ្ញើប្រាក់ទៅផ្ទះរបស់ពួកគេចំនួនរាប់ពាន់លានដុល្លារ ហើយចំនួននោះជាការផ្ញើប្រាក់ប្រចាំឆ្នាំ។ មានមនុស្សចំនួនច្រើនជាង ៣០,០០០នៃចំនួនជនជាតិជាតិហ្វីលីពីនរស់នៅបរទេសនៅក្នុងប្រទេសលីបង់ និងមនុស្សច្រើនជាង ១០០០នាក់ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ដោយចំនួននោះមិនរាប់បញ្ចូលទាំងកម្មករដែលគ្មានឯកសារត្រឹមត្រូវ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here