ក្រុមហ៊ុនអាកាសចរណ៍ទួរគី និងផេហ្គាសុស(Pegasus) នឹងដំណើរការហោះហើរឡើងវិញទៅកាន់ប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់។ ក្រុមហ៊ុនអាកាសចរណ៍បានផ្អាកការហោះហើររយៈពេល២៤ម៉ោងដោយសារតែមានភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ទួរគីនឹងធ្វើការហោះហើរចេញពីអាកាសយានដ្ឋានសាប៊ីហាហ្គូឃេន(Sabiha Gokcen) របស់ទីក្រុងអ៊ីស្តង់ប៊ុលទៅកាន់ទីក្រុងតេរ៉ាន(Tehran)នៅម៉ោង ១៨:០៥ GMT នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុនអាកាសចរណ៍ផេហ្គាសុសនឹងហោះហើរទៅកាន់ទីក្រុងតេរ៉ាននៅម៉ោង២០:៥០ GMT ចេញពីអាកាសយានដ្ឋានដូចគ្នា។ ទីក្រុងអ៉ានការ៉ាបង្កើនកិច្ចប្រឹងប្រែងលើកិច្ចការទូតដើម្បីកាត់បន្ថយភាពតានតឹងដែលបានកើនឡើងក្រោយពីស្ថានការណ៍ថ្មីៗមានការវិវត្តន៍នៅក្នុងតំបន់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២០









