ពលរដ្ឋជាច្រើននាក់ចាកចេញពីតំបន់ដែលភេវរវករកាន់កាប់វិលទៅស្រុកកំណើតវិញ

0

នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ពលរដ្ឋចំនួនរាប់ម៉ឺននាក់ចាកចេញពីតំបន់ដែលក្រុមភេរវករកាន់កាប់។ ពួកគេធ្វើដំណើរឆ្លងកាត់ច្រករបៀងអាល់ហាឌ័រ (al-Hader) នៅជនបទភាគខាងត្បូងខេត្តអាឡិប៉ូដើម្បីត្រៀមវិលត្រឡប់ទៅកាន់ទីប្រជុំជន និងភូមិរបស់ពួកគេដែលកងទ័ពអារ៉ាប់ស៊ីរីរំដោះបានពីក្រុមភេរវករ។ ច្រករបៀងអាល់ហាឌ័រដែលបើកដំណើរការនៅថ្ងៃចន្ទក្រោមការត្រួតពិនិត្យរបស់កងទ័ពអារ៉ាប់ស៊ីរីមានពលរដ្ឋចំនួនរាប់សិបនាក់ឆ្លងកាត់ដើម្បីវិលត្រលប់ចូលស្រុកដោយក្នុងនោះមានទាំងកុមារ និងស្ត្រីជាច្រើននាក់។​ អាជ្ញាធរពាក់ព័ន្ធទទួលជនរងគ្រោះ និងផ្តល់សេវាសុខភាពចាំបាច់៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here