ជិត៨ម៉ោងមុននឹងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមករាទៅលើកងទ័ពអាមេរិកដែលមានមូលដ្ឋាននានានៅក្នុងប្រទេសអ៊ីរ៉ាក់។ ទាហានអាមេរិក និងអ៊ីរ៉ាក់ដែលស្ថិតនៅឯមូលដ្ឋានអាកាសAin al-Asad បានរុះរើ និងចល័តបុគ្គលិក និងអាវុធទៅលេនដ្ឋានដ៏រឹងមាំ។ ប្រភពមួយក្នុងចំនោមមន្រ្តីស៊ើបការណ៍បាននិយាយថានៅពាក់កណ្តាលអធ្រាត្រមិនមានយន្តហោះចម្បាំង ឬឧទ្ធម្ភាគចក្រណាមួយនៅខាងក្រៅ។ ប្រភពព័ត៌មានចារកម្មអ៊ីរ៉ាក់មួយផ្សេងទៀតបាននិយាយថាកងទ័ពសហរដ្ឋអាមេរិកហាក់ដូចជាដឹងអំពីពេលវេលានៃការវាយប្រហារដោយនិយាយថាពួកគេហាក់ដូចជាដឹងខ្លួនទាំងស្រុងថាមូលដ្ឋាននឹងត្រូវបានវាយប្រហារបន្ទាប់ពីពាក់កណ្តាលអធ្រាត្រទៅ។ នៅពេលនោះការវាយប្រហារដោយមីស៊ីលបានធ្វើឡើងនៅម៉ោងប្រហែល១និង៣០នាទីព្រឹក។ ប្រភពចារកម្មបាននិយាយថាពួកគេបានវាយប្រហារលើលេណដ្ឋានទទេដែលត្រូវបានជម្លៀសចេញប៉ុន្មានម៉ោងមុននៃការវាយប្រហារ។ គ្មាននរណាម្នាក់រងរបួស ឬស្លាប់នោះឡើយ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០









