ពលរដ្ឋពីរនាក់រងគ្រោះពីការផ្ទុះគ្រាប់មីនដែលក្រុមភេរវករបន្សល់ទុកនៅភាគខាងត្បូងអាឡិប៉ូ

0

នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ មានជនស៊ីវិលចំនួន០២នាក់ស្លាប់បាត់បង់ជីវិតក្រោយពីមានការផ្ទុះគ្រាប់មីន ដែលក្រុមភេរវករបន្សល់ទុកនៅក្បែរបឹងអាល់ចាបុល(al-Jabboul) ក្នុងតំបន់អាឡិបប៉ូ។ ប៉ូលិសនិយាយថា៖ “គ្រាប់មីនដែលភេរវករបន្សល់ទុកផ្ទុះនៅក្បែរបឹងអាល់ចាបុលមានចម្ងាយ ៤០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ។ ហេតុការន៍នោះឆក់យកអាយុជីវិតជនស៊ីវិលចំនួន ២ នាក់”៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here