លោកត្រាំថា កុំចាត់ទុកសូឡៃម៉ានីជាមនុស្សអស្ចារ្យ តាមពិតសូឡៃម៉ានីមានប្រវត្តិមិនល្អទេ

0

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកឡើងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងដៃគូប្រជាធិបតេយ្យរបស់លោកជុំវិញការរិះគន់ចំពោះលើការសម្រេចរបស់រដ្ឋបាល ធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់លោកកាហ្ស៊ីម សូឡៃម៉ានី (Qassem Soleimani)។ ប្រធានាធិបតីអះអាងនៅលើបណ្តាញសារធ្វីតធ័រថា ពុំមានបញ្ហាអ្វីនោះទេ ប្រសិនបើវត្តមានរបស់លោកសូឡីម៉ានីបង្ហាញការគំរាមកំហែងដល់សហរដ្ឋអាមេរិក ហើយដូចដែលលោកធ្លាប់លើកឡើងពីមុនថា ការធ្វើឃាតនេះធ្វើឡើងដោយសារតែអតីតកាលដ៏អាក្រក់របស់លោកសូឡៃម៉ានី។​

លោកត្រាំចោទប្រព័ន្ធផ្សព្វផ្សាយថាបានព្យាយាមលើកភេរវករសូឡៃម៉ានីជាបុរសអស្ចារ្យ។ ទោះបីជាលោកប្រធានាធិបតីអះអាងថា ការធ្វើឃាតមេបញ្ជាការនៅថ្ងៃទី៣ ខែមករា គឺធ្វើឡើងតាមផែនការទូទៅប្រឆាំងនឹងចលនាទ័ព និងស្ថានទូតអាមេរិកក៏ដោយក៏រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោកសារភាពនៅថ្ងៃអាទិត្យថា លោកមិនបានឃើញភ័ស្តុតាងជាក់លាក់ណាមួយបង្ហាញថា ការវាយប្រហារនឹងកើតមានឡើងនោះទេ។

នៅក្នុងសន្និសីទកាសែតថ្មីៗនេះ អនុរដ្ឋលេខាធិការលោក ម៉ៃ ប៉ិមប៉ូ បង្ហាញពីការគំរាមកំហែង ដែលនឹងកើតមានពីលោកសូឡៃម៉ានីលើសហរដ្ឋអាមេរិក។ លោកអះអាងថាសហរដ្ឋអាមេរិកមានសិទ្ធិសម្រេចចិត្តក្នុងការសម្លាប់ឧត្តមសេនីយ៍រូបនោះ។

ប្រជាជនអ៊ីរ៉ង់ដ៏ច្រើនកុះករធ្វើដំណើរតាមដងផ្លូវ ក្រោយពីមានមរណភាពរបស់ឧត្តមសេនីយ៍ដោយពួកគេធ្វើការប្រឆាំងនឹងការសម្លាប់នេះ ហើយពិធីបុណ្យសពរបស់លោកមានការចូលរួមដង្ហែយ៉ាងធំ។ ទីក្រុងតេរ៉ានកំណត់គោលដៅលើទីតាំងយោធានៅអ៊ីរ៉ាក់ដែលជាទីតាំងរបស់កងកម្លាំងអាមេរិកឈរជើងជាការសងសឹកចំពោះការធ្វើឃាតនេះ។ ពុំមានរបាយការណ៍ពីចំនួនអ្នកស្លាប់របស់ជនជាតិអាមេរិកនៅក្នុងការសងសឹករបស់អាជ្ញាធរអ៊ីរ៉ង់នោះទេ៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here