ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃអង្គារនេះថា អន្លង់ដ៏ធំសម្បើមបានលេបត្របាក់ឡានក្រុង និងអ្នកថ្មើរជើងនៅក្នុងប្រទេសចិន ដែលជាការផ្ទុះមួយ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងបាត់ខ្លួន មនុស្សចំនួន ១០នាក់ផ្សេងទៀត។ តាមរយៈខ្សែរវីដេអូបានបង្ហាញថាមានមនុស្សនៅចំណតឡានក្រុងរត់ចេញពីផ្លូវ ដែលមានបង្កោល ដួលស្រុត ខណៈដែលឡានក្រុងកំពុងតែស្រុតពាក់កណ្តាលចូលទៅក្នុងដី។ មនុស្សជាច្រើនបានបាត់ខ្លួនទៅក្នុងអន្លង់នៅពេលវារីករាលដាលរួមទាំងអ្វីដែលមើលទៅក៏ដូចជាមានកុមារផងដែរ។ វីដេអូបានបង្ហាញថា ឧប្បត្តិហេតុនៅខាងក្រៅមន្ទីរពេទ្យ ក៏បានផ្ទុះនៅខាងក្នុងរន្លង់ ដែរ។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បាននិយាយថា រដ្ឋាភិបាលកំពុងតែរុករក និងជួយសង្គ្រោះជនរងគ្រោះ ហើយក៏កពុងតែស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់។ CCTV បាននិយាយថា ឧប្បត្តិហេតុនេះបាន កើតឡើងនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច ថ្ងៃចន្ទ នៅទីក្រុង Xining នៃខេត្ត Qinghai ថែមទាំងមនុស្ស ១៦ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឧបទ្ទវហេតុបាក់ស្រុតដីនៅចិននេះមិនមានអ្នកណាដឹងទេ តែវាជាកន្លែងដែលគេរិះគន់លើការងារ សាងសង់ និងល្បឿននៃការអភិវឌ្ឍលឿនពេក។
នៅឆ្នាំ ២០១៦ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ បានធ្លាក់ចូលក្នុងអន្លង់ដ៏ធំមួយនៅភាគ កណ្តាលខេត្ត Henan ដែលបានលេបត្របាក់ផ្នែកមួយនៃផ្លូវថ្នល់ និងផ្លូវឆ្លងកាត់។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការដួលរលំបង្កោលអាចបណ្តាលមកពីបំពង់ទឹក ដែលកប់នៅ ក្រោមផ្លូវបែកដោយសារភ្លៀង។ ក្នុងឆ្នាំ ២០១៣ មនុស្ស ៥ នាក់បានស្លាប់នៅពេល ដែលបាក់ដីស្រុតមានទំហំ ១០ ម៉ែត្រ (៣៣ ហ្វីត) បានហែកខ្លោងទ្វាររោងចក្រឧស្សាហកម្មមួយក្នុងទីក្រុង Shenzhen៕

ប្រភពព័ត៌មាន ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០









