ប្រទេសអាឡឺម៉ង់បញ្ជាក់កាលពីថ្ងៃអង្គារថាខ្លួននឹងរៀបចំសន្និសីទមួយនៅថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការសំរេចបាននូវការផ្សះផ្សានៅក្នុងប្រទេសលីប៊ីបន្ទាប់ពីមានអំពើហិង្សាជាច្រើនខែរួចមក។រដ្ឋាភិបាលអាឡឺម៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកតំណាងមកពីសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេសបារាំង ចិន តួកគី អ៊ីតាលីនិងអង្គការសហប្រជាជាតិនឹងស្ថិតក្នុងចំណោមអ្នកចូលរួម។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រទេសអាឡឺម៉ង់ក៏អញ្ជើញលោក Fayez al-Sarrajដែលជាប្រមុខរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៅទ្រីប៉ូលី និងឧត្តមសេនីយ៍ Khalifa Haftar ដែលដឹកនាំកងទ័ពជាតិលីប៊ីដែលមានមូលដ្ឋាននៅភាគខាងកើតផងដែរ។ប្រទេសតួកគី និងរុស្ស៊ីបរាជ័យក្នុងការបញ្ចុះបញ្ចូលលោក Haftar កាលពីថ្ងៃច័ន្ទដើម្បីចុះហត្ថលេខាលើបទឈប់បាញ់គ្នាដើម្បីបញ្ឈប់យុទ្ធនាការរយៈពេល ៩ ខែប្រឆាំងនឹងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្រុងទ្រីប៉ូលី៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០









