នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មានសាណារាយការណ៍ថា មានការវាយប្រហារនៅមូលដ្ឋានទ័ពអាកាស T៤ របស់យោធាស៊ីរីនៅភាគកណ្តាលខេត្តហូម។ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសបានទប់ស្កាត់ការវាយប្រហារនោះ។មូលដ្ឋានទ័ពអាកាសរងការកំណត់គោលដៅពីការវាយប្រហាររបស់យន្តហោះចម្បាំងដែលបាញ់កាំជ្រួចមីស៊ីលជាច្រើន ហើយគ្រាប់ភាគច្រើនត្រូវប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់។ មូលដ្ឋាន T៤ ឬ Tiyas Military Airbase រងការវាយប្រហារពីកងទ័ពអាកាសអ៊ីស្រាអែលជាច្រើនដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។នៅខែមេសា ឆ្នាំ២០១៨ មានការវាយប្រហារទៅលើមូលដ្ឋានទ័ពសម្លាប់ទីប្រឹក្សាយោធាអ៊ីរ៉ង់ ចំនួន ៧នាក់ និងសមាជិកឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ដែលឈរជើងនៅទីនោះដើម្បីជួយប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវករ៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០









