មានការច្រានចោលចំពោះព័ត៌មានផ្សាយថាស៊ីរ៉ី រុស្ស៊ី និងទួគីជួបគ្នាពិភាក្សាដើម្បីប្រឆាំងនឹងឃឺដ

0

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានការជូនដំណឹងបដិសេធចំពោះរបាយការណ៍របស់បណ្តាញសារព័ត៌មាន Reuters ដែលចុះផ្សាយថា មានកិច្ចប្រជុំរបស់ស៊ីរី  រុស្ស៊ី និងទួរគីនៅទីក្រុងមូស្គូស្តីអំពីកិច្ចសម្របសម្រួលប្រកបដោយសក្តានុពលមួយដើម្បីប្រឆាំងនឹងវត្តមានរបស់សកម្មប្រយុទ្ធឃឺដនៅភាគខាងជើងនៃប្រទេសស៊ីរី និងលទ្ធភាពនៃសកម្មភាពរួមគ្នាដើម្បីប្រឆាំងនឹងអង្គភាពការពារប្រជាជន(“People’s Protection units)។

ប្រភពបន្ថែមនៅថ្ងៃអង្គារ ទី១៤ ឱ្យដឹងថា មានកិច្ចពិភាក្សាត្រីភាគីផ្តោតលើការដកកម្លាំងទួរគីចេញពីទឹកដីស៊ីរីទាំងមូល។នៅថ្ងៃចន្ទ ទី១៣ ខែមករា មានកិច្ចប្រជុំត្រីភាគីរវាងប្រទេសស៊ីរ៉ី  រុស្ស៊ី  និងប្រទេសទួរគី នៅក្នុងទីក្រុងមូស្គូ អំពាវនាវឱ្យភាគីទួរគីគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី ឯករាជ្យជាតិ និងបូរណភាពទឹកដីក៏ដូចជាដកទ័ពជាបន្ទាន់ និងទាំងស្រុងចេញពីទឹកដីនៃប្រទេសស៊ីរីទាំងមូល៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here