ក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថាសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះដាក់ទណ្ឌកម្មលើប្រជាជនវេណេស៊ុយអេឡា ចំនួន ៧ នាក់។ សកម្មភាពនេះគឺជាសកម្មភាពចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនសម្ពាធទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីលោកនីកូឡាស់ម៉ាឌូរ៉ូ។
ប្រេសិតពិសេសអាមេរិកសម្រាប់វ៉េណេស៊ុយអេឡានិយាយនៅថ្ងៃទី ៦ ខែមករាថាទីក្រុងវ៉ាស៊ីនតោនកំពុងសំឡឹងមើលទៅលើការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងការ៉ាកាស់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាលោក Elliott Abrams ធ្វើសេចក្តីថ្លែងការណ៍នៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកមួយថ្ងៃបន្ទាប់ពីកងទ័ពរារាំងសមាជិកសភាប្រឆាំងវេណេស៊ុយអេឡាក្នុងនោះរួមមានមេដឹកនាំរបស់ពួកគេគឺ Juan Guaido ពីការចូលសភា។
ទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់រដ្ឋវ៉េណេស៊ុយអេឡា PDVSA នៅដើមឆ្នាំ ២០១៩ ក្នុងគោលបំណងបណ្តេញលោកប្រធានាធិបតីម៉ាឌូរ៉ូ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០









