តុលាការធម្មនុញ្ញសហព័ន្ធរបស់ប្រទេសអាឡឺម៉ង់កំពុងពិចារណាដាក់កម្រិតតឹងរឹងលើសកម្មភាពរបស់ទីភ្នាក់ងារស៊ើបការណ៍បរទេសរបស់ប៊ែកឡាំង។ តុលាការដែលមានមូលដ្ឋាននៅទីក្រុង Karlsruhe ធ្វើនៅថ្ងៃអង្គារនេះដោយសារបើកសវនាការបណ្តឹងរបស់ក្រុមអ្នកកាសែត និងមេធាវីសិទ្ធិមនុស្សប្រឆាំងនឹងច្បាប់ថ្មីដែលកំណត់អំណាចរបស់ភ្នាក់ងារចារកម្ម BND ។ គេរំពឹងថាតុលាការនឹងបើកសវនាការចំនួន ២ ថ្ងៃនិងប្រកាសសាលក្រមនៅប៉ុន្មានខែខាងមុខនេះ។ដើមបណ្តឹងរួមទាំងអ្នកយកព័ត៌មានគ្មានព្រំដែននិយាយថាច្បាប់ឆ្នាំ ២០១៧ អាចនឹងធ្វើឱ្យអ្នកកាសែតឃ្លាំមើលដោយគ្មានមូលហេតុដូចជានៅពេលធ្វើការទូរស័ព្ទជាមួយមិត្តរួមការងារបរទេស។ រដ្ឋាភិបាលអាឡឺម៉ង់អះអាងថាដែនកំណត់បន្ថែមលើអំណាចរបស់ទីភ្នាក់ងារនេះនឹងធ្វើឱ្យមានការលំបាកក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមានថែមទៀតផង៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០









