នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ យោងតាមប្រភពមន្រ្តីយោធាបញ្ជាក់អោយដឹងថា បុរសចំនួន ៣នាក់ត្រូវគេចាប់ខ្លួនពីបទប៉ុនប៉ងយកគ្រាប់ត្រយោងចេកមួយគ្រាប់ចូលក្នុងមូលដ្ឋានយោធា Pearl Harbor របស់សហរដ្ឋអាមេរិក ដោយគ្រាប់នោះស្ថិតនៅក្នុងរថយន្តរបស់ពួកគេ។ ហេតុការណ៍នោះបណ្តាលឱ្យមានការបិទមូលដ្ឋានអស់រយៈពេលជាច្រើនម៉ោង។
គេមិនច្បាស់ទេថា ហេតុអ្វីបានជាក្រុមនោះមានគ្រឿងផ្ទុះ ហើយអាជ្ញាធរនិយាយថា ពុំមានឧបករណ៍ផ្ទុះណាមួយភ្ជាប់មកជាមួយទេ ប៉ុន្តែគ្រាប់នោះអាចត្រូវបានកែច្នៃ និងបង្កើតឡើងពីអ្វីមួយក្រៅពីសម្បកគ្រាប់ធម្មតា។ អ្នកនាំពាក្យមូលដ្ឋានហាវ៉ៃហៅឧបករណ៍នោះថា“ អាវុធប្រល័យលោក” ។អ្នកនាំពាក្យបន្ថែមថា អ្នកទាំងបីត្រូវគេបញ្ឈប់នៅតាមផ្លូវដោយសុវត្ថិភាពនៅយប់ថ្ងៃអង្គារក្រោយពីឆ្មាំម្នាក់ធំខ្លិនរំសេវ ដែលនាំឱ្យគាត់ទៅជិតរថយន្ត និងរកឃើញអាវុធយុទ្ធភ័ណ្ឌ។ មូលដ្ឋាននោះបិទអស់រយៈពេលប្រមាណ ២ម៉ោងខណៈដែលអ្នកជំនាញគ្រាប់បែកមួយក្រុមធ្វើការស៊ើបអង្កេត និងបើកវាដោយមិនមានរងរបួសអ្វីទេ។សេវាកម្មស៊ើបអង្កេតព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យ និងកំពុងពិនិត្យមើលឧប្បត្តិហេតុដែលកើតឡើងក្រោយពីរយៈពេលមួយខែដែលនាវិកអាមេរិកម្នាក់ធ្លាប់វាយតប់គ្នានៅខាងក្នុងកំពង់ផែនាវាចម្បាំង Pearl Harbor សម្លាប់កម្មករស៊ីវិលចំនួន ២នាក់ និងម្នាក់ទៀតរងរបួសមុនពេលគាត់បាញ់សម្លាប់ខ្លួន៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០









