កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវការដំណោះស្រាយការទូត

0

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងមានប្រសាសន៍នៅថ្ងៃពុធថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ស្ថិតក្នុងគ្រោះថ្នាក់ ក្រោយពីមានការបំពានម្តងហើយម្តងទៀត ដោយក្រុងតេរ៉ាន។ លោកជីន វី ឡេ ឌ្រៀន(Jean-Yves Le Drian) ប្រាប់អង្គប្រជុំសភាថា យន្តការដោះស្រាយជម្លោះបង្កើតឡើងដោយបារាំង អង់គ្លេស និងអាឡឺម៉ង់មានគោលបំណងដោះស្រាយបញ្ហាការទូត។មហាអំណាចអ៊ឺរ៉ុបទាំងបីចាប់ផ្តើមដំណើរការមួយស្តីបន្ទោសជាផ្លូវការចំពោះការបំពានរបស់ប្រទេសអ៊ីរ៉ង់លើកិច្ចព្រមព្រៀងឆ្នាំ ២០១៥នៅថ្ងៃអង្គារ។លោករដ្ឋមន្រ្តីបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់គឺឲ្យទីក្រុងតេរ៉ានទទួលយកការចរចារដ៏ទូលំទូលាយមួយ ហើយទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការដាក់ទណ្ឌកម្មជាបន្តបន្ទាប់៕

ប្រភពព័តមានRT ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here