ក្រុងតេរ៉ានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនសុំទោសចំពោះអំពើរ“ឧក្រិដ្ឋកម្ម”

0

សហរដ្ឋអាមេរិកគួរតែទទួលស្គាល់ចំពោះឧក្រិដ្ឋកម្មដែលកើតឡើងកន្លងមកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ទីក្រុងតេរ៉ាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបង្កអស្ថិរភាពនៅមជ្ឈឹមបូព៌ា។

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់រូហានីសើចចំអកដាក់សហរដ្ឋអាមេរិកក្នុងសុន្ទរកថា តាមទូរទស្សន៍មួយនៅថ្ងៃពុធ ដោយលោកអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការកែតម្រូវចំពោះសកម្មភាពរបស់ខ្លួននៅក្នុងតំបន់។​ លោកធ្វើការអត្ថាធិប្បាយនៅពេលដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ(Mohammad Javad Zarif) ប្រាប់សន្និសីទសន្តិសុខនៅទីក្រុងញូវដែលីថា សាធារណរដ្ឋអ៊ីស្លាមមិនចាប់អារម្មណ៍ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកទេ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំស្នើ “កិច្ចព្រមព្រៀងលោកត្រាំ” ដើម្បីជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ដែលគេបោះបង់ចោល ប៉ុន្តែលោកហ្សារីហ្វអះអាងថាអ្វីៗដែលក្រុងវ៉ាស៊ីនតោនស្នើនឹងទំនងជាមិនមានបញ្ចូលកិច្ចព្រមព្រៀងមុនឡើយ។ ក្រុងតេរ៉ានជម្រុញឱ្យសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដើមវិញ។រដ្ឋមន្រ្តីក្រសួងការបរទេសក៏មានប្រសាសន៍ផងដែរថា ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែននៅជិតក្រុងតេរ៉ានគឺជាលទ្ធផលនៃវិបត្ដិ ហើយត្រូវតែមានការចាត់វិធានការដើម្បីធានាថា អាចបញ្ចៀសការប្រឈមមុខផ្នែកយោធានាពេលអនាគត។លោកហ្សារីហ្វអះអាងម្តងទៀតលើការអះអាងរបស់ទីក្រុងតេរ៉ានថា ការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS អតីត ISIS) ជួបប្រទះនូវឧបសគ្គដ៏ធំមួយនៅពេលដែលសហរដ្ឋអាមេរិកធ្វើឃាតមេបញ្ជាការកងកំលាំងពិសេស Quds លោកកាហ្ស៊ីម សូឡៃ ម៉ានី (Qassem Soleimani) នៅទីក្រុងបាកដាដ។ អ៊ីរ៉ង់ធ្វើការសងសឹកចំពោះការធ្វើឃាតនោះ ដោយបាញ់មីស៊ីលលើមូលដ្ឋានអ៊ីរ៉ាក់មួយចំនួនដែលមានកងទ័ពអាមេរិកតាំងនៅ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here